Saturday, August 18, 2012

បុកគេឲ្យរបួសហើយ ព្យាយាមបើករត់ ត្រូវប៉ូលិសតាមក្របួចជាប់


Aug-18-2012
បាត់ដំបង​៖ ​អ្នកបើកបរវ័យក្មេង​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ​នាំ​យកទៅ​វាស់​កម្រិត​ជាតិ​អាល់កុល​
បន្ទាប់ពី​បាន​បុក​មនុស្ស​បាក់​ជើង ​ហើយ​ខំប្រឹង​បើក​រត់​ទាំង​បែក​កង់​ម្ខាង។ 
ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ
​សមត្ថកិច្ច​ដេញ​តាម​ប្រមាញ់​រថយន្ត​ឈូឆរ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៩​ និង​ ៣០​នាទីយប់​ថ្ងៃទី​១៦ ខែសីហា
ឆ្នាំ​២០១២ ​នៅ​ត្រង់ចំណុច​ខាងមុខ​មជ្ឈមណ្ឌល​កំសាន្ត​ហូលីវូត ​ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង។

                                     

តាមប្រភពពី​សាក្សី​នៅ​កន្លែង​កើតហេតុបានឲ្យដឹង​ថា មុនពេលកើតហេតុ ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ​
ពាក់​ស្លាក​លេខ 1A-9884​ បើកបរ​ដោយ​ឈ្មោះ លក្ខណ៍ ភេទ​ប្រុស អាយុ​ ២០​ឆ្នាំ ធ្វើដំណើរ​ពី​លិចទៅ​កើត​។
លុះដល់​ចំណុច​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរីឆ្លាម ​ពណ៌​ត្រី​ឆ្លូញ ​ពាក់​ស្លាក​លេខ ភ្នំពេញ​ 2N-5791 ​បើកបរ​
ដោយ​ឈ្មោះ អ៊ុក ម៉េង អាយុ​ ២៧​ឆ្នាំ ក្នុង​ល្បឿន​យ៉ាង​លឿន​ រួច​ក៏​រថយន្តននោះ​រេ​ចង្កូត​បុក​ជនរងគ្រោះ​បាក់ជើង​
ហើយ​ព្យាយាម​បើក​រត់គេច​ តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​តែម្ដង​៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons