Wednesday, August 15, 2012

លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ Apex​ Power​ Solution​ Co.,Ltd​ ប្រទេស​ថៃ​ចូល​ជួប​ពិភាក្សា​ការងារ​


ដោយ​ ៖ សាគុណ ថ្ងៃទី 15 សីហា 2012ម៉ោង 16:44:17
​ភ្នំពេញ ៖ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​អនុញ្ញាត​ឲ្យ​លោក​ Prasit​ Sangrungrueng​ ប្រធាន​ក្រុមហ៊ុន​ Apex​ Power​ Solution​ Co.,Ltd​ របស់​ថៃ​ ចូល​ជួប​ ពិភាក្សា​ការងារ​ នា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ២០១២​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ ។​
​នៅ​ក្នុង​ជំនួប​នោះ​លោក​ Prasit​ Sangrungrueng​ បាន​ជម្រាប​ថា​ ក្រុមហ៊ុន​របស់​លោក​ មាន​គម្រោង​វិនិយោគ​លើ​ការ​បង្កើត​បណ្តាញ​អគ្គិសនី​ប្រើ​ដោយ​ ថាមពលព្រះអាទិត្យ​នៅ​ កម្ពុជា​ ដើម្បី​បំពេញតម្រូវការ​ក្នុង​ការ​ប្រើប្រាស់​ថា​ម​ ពល​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់​នៅ់​ទូ​ទាំង​ ប្រទេស​កម្ពុជា​ ។​ លោក​ប្រធាន​ក្រុមហ៊ុន​បាន​ជម្រាប​បន្ត​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​ បាន​លើក​គម្រោង​វិនិយោគ​លើ​ការ​បង្កើត​បណ្តាញ​អគ្គិសនី​ប្រើ​ដោយ​ ថាមពលព្រះអាទិត្យ​នេះ​ ស្នើ​សុំ​ទៅ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ដើម្បី​សុំ​ការ​អនុញ្ញាត​ ក្នុង​ការ​សិក្សា​ ស្រាវជ្រាវ​លើ​ការងារ​នេះ​ ។​ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ តាម​គម្រោង​របស់​ក្រុម​ ហ៊ុន​ ប្រសិនបើ​ការ​សិក្សា​ស្រាវជ្រាវ​រួចរាល់​នោះ​ ក្រុមហ៊ុន​នឹង​បង្កើត​ថាមពល​អគ្គិសនី​ប្រើ​ ដោយ​ថាមពលព្រះអាទិត្យ​នេះ​មាន​រហូត​ដល់​ទៅ​ 800MKW​  ។​
​ដើម្បី​ឲ្យ​ដំណើរការ​សិក្សា​ ស្រាវជ្រាវ​ និង​ការ​បង្កើត​នូវ​គម្រោង​នេះ​ឲ្យ​បាន​ឆាប់​នោះ​ លោក​ Prasit​ Sangrungrueng​ បាន​សុំ​ជា​មតិយោបល់​ និង​គំនិតល្អៗ​ពី​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ ញា​រី​ទ្ធ​ ដើម្បី​ឲ្យ​ដំណើរការ​សិក្សា​ស្វែង​យល់​ពី​ភូមិសាស្ត្រ​នៅ​កម្ពុជា​កាន់តែ​ ច្បាស់​ថែម​ទៀត​  និង​ជំរុញ​ឲ្យ​ដំណើរការ​បង្កើត​បណ្តាញ​អគ្គិសនី​ប្រើ​ថាមពលព្រះអាទិត្យ​នេះ​ បាន​ឆាប់រហ័ស​ ។​
ជា​ការ​ឆ្លើយ​តប​នា​ពេល​នោះ​ លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ស្វាគមន៍​យ៉ាង​កក់​ ក្តៅ​ចំពោះ​បំណង​របស់​លោក​ប្រធាន​ក្រុមហ៊ុន​ និង​សហការី​ ដែល​ចង់​មក​វិនិយោគ​លើ​ការ​ ប​ងើ្ក​ត​បណ្តាញ​អគ្គិសនី​ប្រើ​ថាមពលព្រះអាទិត្យ​នៅ​កម្ពុជា​ ។​ លោក​បាន​ជម្រាប​ទៅ​ប្រធាន​ ក្រុមហ៊ុន​ថា​ ទាក់ទង​ទៅ​នឹង​គម្រោង​វិនិយោគ​នេះ​ លោក​និង​ជួយ​សម្រួល​ និង​ជំរុញ​ឲ្យ​ក្រ​ សួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ជួយ​សម្រួល​នូវ​ការ​អនុញ្ញាត​វិនិយោគ​នេះ​ ឲ្យ​បាន​ឆាប់​ រហ័ស​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ ។​
​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ បណ្តាញអគ្គីសនី​ប្រើ​ ផ្ទាំង​សូ​ឡា​ព្រះអាទិត្យ​នេះ​ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ កន្លង​មក​ កម្ពុជា​បាន​ធ្វើការ​សិក្សា​ ជាមួយ​ប្រទេស​ជប៉ុន​ តាម​រយៈ​អង្គការ​ JICA​ ជា​តំណាង​នៅ​កម្ពុជា​ បាន​លើក​ជា​គម្រោង​ 2MKW​ តែ​ប៉ុណ្ណោះ​ តែ​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រើន​ ដូចនេះ​ការងារ​នេះ​ពុំ​ទទួល​បាន​ជោគ​ ជ័យ​ឡើយ​ ។​
​លោក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​កម្ពុជា​ បាន​ត​បណ្តាញអគ្គីសនី​ មក​ពី​ប្រទេស​វៀតណាម​ ដែល​មាន​កម្លាំង​ថាមពល​ 200MKW​ ដោយ​ធ្វើការ​ត​ភ្ជាប់​ពី​ខេត្ត​ ជាប់​ព្រំដែន​មក​រាជធានី​ភ្នំពេញ​ និង​ភ្ជាប់​ទៅ​ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ។​ ជាមួយ​គ្នា​នេះ​ដែរ​កម្ពុជា​ក៏​មាន​រោងចក្រ​អគ្គី​ស​នី​ប្រើ​ដោយ​ថាមពល​ ធ្យូងថ្ម​នៅ​ ក្រុងព្រះសីហនុ​ ដែល​មាន​ថាមពល​ 200MKW​ និង​ខេត្តកោះកុង​មាន​ថាមពល​ 1000MKW​ ផង​ដែរ​ សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​រដូវប្រាំង​ ។​ បច្ចុប្បន្ន​កម្ពុជា​ ក៏​មាន​វា​រី​អគ្គី​ស​នីមួយ​ចំនួន​ ដែល​ក្រុមហ៊ុន​ចិន​បាន​មក​វិនិយោគ​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​យើង​នៅ​ខ្វះ​ថា​ម​អគ្គី​ស​នី​ ជា​ច្រើន​ទៀត​ដើម្បី​ផ្គត់ផ្គង់​ដល់ទី​ជនបទ​ដាច់​ស្រយាល​ផង​ដែរ​ ។​ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ ផង​ដែរ​ថា​ សព្វ​ថ្ងៃនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​ផ្គត់ផ្គង់​ផ្ទាំង​សូ​ឡា​ប្រើ​ថាមពលព្រះអាទិត្យ​ គឺ​ក្រុមហ៊ុន​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ប៉ុន្តែ​មិន​មាន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ​ ភាគ​ ច្រើន​គឺ​មាន​ប្រើ​តែ​នៅ​តាម​ផ្ទះ​ប៉ុណ្ណោះ​ មិន​អាច​ប្រើប្រាស់​នៅ​ក្នុង​សិប្បកម្ម​បាន​ទេ​ ។
​លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ ព្រោះថា​ការ​បង្កើត​បណ្តាញអគ្គីសនី​ប្រើ​ថាមពលព្រះអាទិត្យ​នេះ​ ត្រូវ​ប្រើប្រាស់​ទុន​ច្រើន​ណាស់​ ដូច​ នេះ​ក្រុមហ៊ុន​ត្រូវ​ប្រមូល​ទុន​វិនិយោគ​ឲ្យ​បាន​ច្រើន​ ដើម្បី​ដំណើរ​ការងារ​នេះ​ប្រព្រឹត្ត​ទៅ​បាន​ ជោគជ័យ​ នៅ​ពេល​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ៕​នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons