Saturday, July 21, 2012

កូនៗ អ្នក​ភូមិ​បុរីកីឡា​១២​​នាក់​​​រកឃើញ​​មាន​ផ្ទុក​មេរោគ ​EV 71​

សៅរ៍ 21 កក្តដា 2012


ក្រុម​អ្នក​ភូមិបុរីកីឡា ក្នុង ក្រុង​ភ្នំពេញ​​បាន​​និយាយ​​នៅ​ថ្ងៃ​សៅរ៏​​នេះ​​ថា ​ កូនៗ​របស់​ពួកគេ​​១២​នាក់​​ត្រូវ​បាន​​ធ្វើ​តេស្ត​រកឃើញ​​ដោយ​មន្ទីរ​ពេទ្យ​ គន្ធបុប្ផា​ ថា មាន​ផ្ទុកមេរោគ Enterovirus 71 (EV 71) ។ឥឡូវ​កុមារ​​រងគ្រោះ​​​ដែល​មាន​អាយុ​ចន្លោះ​ពី​ជាង​១ឆ្នាំ ដល់ ១២ ឆ្នាំ ទាំងនោះ​​ត្រូវបាន​ឪពុក​ម្ដាយ​របស់​ពួក​គេ​​បង្ខាំង ​នៅ​​ក្នុង​​បន្ទប់​​ ​នឹង ព្យាបាល​​ដោយ​ថ្នាំ ដែល​ផ្ដល់​ឲ្យ​ពី​ន្ទីរពេទ្យ ។
រោគសញ្ញា នៃ ជម្ងឺ ដែល បណ្ដាល មក ពី មេរោគ EV 71
រោគសញ្ញា នៃ ជម្ងឺ ដែល បណ្ដាល មក ពី មេរោគ EV 71
ប្រភព​បាន​ឲ្យ​​ដឹង​ថា​ កុមារ​ទាំងនោះ​​មាន​អាការៈ​​ក្ដៅ​ខ្លួន ចេញ​ពងបែក ហៀរ​ទឹក​រងៃ​ពេញ​ដៃជើង ជា​រោគ​សញ្ញា​​នៃ​ជម្ងឺ​​ដែល​បណ្ដា​ពី​មេរោគ ​EV71 ។
អង្គការ​សុខភាព​​ពិភពលោក និង ក្រសួង​សុខាភិបាល​​របស់​ប្រទេស​កម្ពុជា កាល​ពីពេល​ថ្មី​នេះ បាន​ប្រកាស​ឲ្យ​​ដឹង​ថា​ ជម្ងឺ​​ដែល​បណ្ដាល​មក​ពី​មេរោគ ​EV71 ដែល​ពិភពលោក​​ពុំទាន់​​មាន​​ថ្នាំ​​ព្យា​បាល​​បាន​​សម្លាប់​កុមារ​​កម្ពុជា អស់​៥៨​នាក់​​ហើយ ចាប់​ពី​ខែ មេសា មក ៕cam news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons