Tuesday, July 3, 2012

ប្រជាពលរដ្ឋ​២៦គ្រួសារ​នាំគ្នារុះរើ​​ផ្ទះដែល​សង់កណ្តាល​ផ្លូវ​ក្នុង​ភូមិ​ក្បាល​ស្ពាន​​


ដោយ៖អ៊ិន សាមិត្តប៉ោយប៉ែត៖​ ទាំងកណ្តាល​ថ្ងៃត្រង់​វេលាម៉ោង​១១និង៤៥​នាទីថ្ងៃ​ទី១.៧​.២០១២។​ ប្រ​ជាព​លរ​ដ្ឋ​២៦​គ្រួសារ​រស់​នៅ​អមសង​ខាង​ផ្លូវ​ត្រង់​ចំណុច​ផ្កាយ​បី​ភូមិ​ក្បាល​ស្ពានស​ង្កាត់​ប៉ោយប៉ែតក្រុងប៉ោយប៉ែត​បាន​នាំគ្នារុះ​រើផ្ទះ​ដែល​មាន​ទំហំ​ល្មមគួសមដែល​សង់ចំកណ្តាល​ផ្លូវដែល​មានការប៉ះ​ពាល់ដល់​ការធ្វើដំណើរ​របស់ពួក​គាត់ដែល​រស់នៅក្នុងភូមិ។​លោកវ៉ា ហយ ​អាយុ៦១​ឆ្នាំជាតំណាង​ភូមិ១បាន​ប្រាប់អ្នក​យកពត៌មានយើង ​ឲ្យដឹង​ថាចំណីផ្លូវ​ត្រង់​​ចំណុចផ្កាយ​បីក្រោយមន្ទី​ពេទ្យបង្អែកក្រុងប៉ោ​យប៉ែតមាន​ផ្ទះតូចៗ​ដែលគេហៅថា​ផ្ទះហោះផ្ទះហើ​រមានប្រហែល​២០ទៅ៣០ខ្នងដែលស​ង់ចំកណ្តាល​ផ្លូ​វតាំង​ពីឆ្នាំ២​០០៦មកម្លេះដែលមា​នចៅសង្កាត់​លោកហាយ ​ណាំ​ហេង ​ក្រោយ​មកក្រុម​ហ៊ុនកាស៊ីណូ(​ត្រូពីកាណា)ត្រូវ​ការដឹក​ដីចូល​កា​ស៊ីណូក៏​សុំទិញពី​ប្រជាពល​រដ្ឋដោយ​សន្យា​ធ្វើផ្លូវ​ឲ្យ​ប្រជាពល​រដ្ឋ​ក្រោយពី​ទិញរួច​សកម្មភាពទាំ​ងនោះក៏​ស្ងាត់​បាត់ទៅ។ក្រោយ​មក​ក៏មាន​ឈ្មោះ​តោក រី ​និហ៊ី        មក​សង់ផ្ទះ​នៅទីនោះហើយ​មានទំ​នាស់​ជាមួយ​ប្រជាពល​រដ្ឋ​ដែលរស់​នៅ​ក្នុង​ភូមិ​ទើបចុងក្រោយ​ពួកគាត់បា​​ន​នាំ​គ្នាទាំង​២៦​គ្រួសារ​មករុះ​រើផ្ទះ​សង់​ខុសច្បាប់​តែអា​ជ្ញាធរ​បាន​ប្រាប់​ប្រជា​ពលរ​ដ្ឋ​ថារុះ​រើតែពាក់​កណ្តាល​បានហើយ​ទុកឲ្យ​សាលា​ក្រុងចុះម​ករុះរើបង្ហើយ៕knewdaily

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons