Thursday, July 26, 2012

រថយន្តដឹកគ្រឿងសំណង់ បើកទៅបុកផ្ទះឈើ ១ខ្នងបាក់រាបដល់ដី


Jul-26-2012

                                     

                                     

                                     

                                     

យោងតាមស្ត្រី​ម្ចាស់​ផ្ទះ​ឈ្មោះ តាន់ ​វ៉ាន់​ថាន អាយុ​៥០​ឆ្នាំ ​បាន​ឲ្យដឹងថា ​រូប​គាត់​ហាក់​ដូច​ជា​មាន​សំណាង​ខ្ពស់
​ដោយ​បាន​ដើរ​ទៅលេង​ផ្ទះ​ប្អូន ​​​​ស្ថិត​នៅក្នុង​ភូមិ​មេម៉ាយ​ បាន​ប្រហែល​ជា​កន្លះ​ម៉ោង ​​​ស្រាប់​តែ​​​អ្នក​ភូមិ​រត់​ទៅ​ប្រាប់ថា
​ផ្ទះ​គាត់​​ត្រូវ​​រថយន្ត​បុក​បាក់​​​ខ្ទេច​​រាប​ដល់​ដី ធ្វើ​ឲ្យ​​​សម្ភារ​នៅ​ក្នុង​ផ្ទះ​បាក់​បែកខូច​ខាត​គ្មានសល់​។​​

​គាត់​​បន្ត​ថា ​ជា​រៀង​រាល់​ថ្ងៃ​គាត់​តែ​ង​តែ​នៅ​សម្រាក​ផ្ទះ​មិន​ដែល​បាន​ចេញ​ទៅ​​ណានោះ​ទេ។ តែ​នៅ​ថ្ងៃ​កើតហេតុនេះ
អាច​ចាត់​​ទុកថា ជា​​សំណាងរបស់​គាត់ ​ដែលបាន​​ដើរ​​ទៅ​លេង​ផ្ទះ​ប្អូន ​ទើប​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​​ដល់​អាយុជីវិត​​​​​
បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​ស្លាប់​ក្នុងគំនរ​បំណែក​បែក​បាក់​ផ្ទះជាក់​ជា​មិន​ខាន។ ចំពោះ​ការ​ខូច​ខាត​​​ផ្ទះ​សម្បែង​នេះ​គាត់​មិន​
ប្តឹងប្តល់​​អ្វី​នោះទេ ​តែ​ខាង​ភាគី​​​ម្ចាស់​រថយន្ត​ត្រូវ​តែ​ធ្វើ​ផ្ទះ​ឈើ​​ឲ្យ​​បាន​ដូច​ដើម​​ឡើង​វិញ ​ទើប​យល់​ព្រម។
កំពង់ ​ចាម៖ ផ្ទះ​​ឈើ​មួយខ្នង​មាន​ទំហំ​ ១០​ម៉ែត្រ​​​​បួនជ្រុង​​ប្រក់​ស័ង្កសី ​បាន​បាក់​រលំ​ខ្ទេច​​​រាប​ដល់​ដី ដោយ​សារ​រថយន្ត​​កូរ៉េ​
ចំណុះ​ ២​តោន​កន្លះ​​ដឹក​ស៊ី​ម៉ងត៍​បើក​បុក​​យ៉ាង​ពេញ​ទំហឹង។ ហេតុ​​ការណ៍​នេះ​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​
​១​ និង ​៣០នាទី​រសៀលថ្ងៃទី​២៤ កក្កដា ​ស្ថិត​នៅ​ភូមិ​មេ​ម៉ាយ ​សង្កាត់​បឹង​កុក​ ក្រុង​កំពង់​ចាម។​​ សំណាង​ល្អ​មិន​មាន
​ម​នុស្ស​​​ស្លាប់ ដោយ​គ្រាន់​តែ​អ្នក​បើក​​​រថយន្ត​​ដឹក​គ្រឿង​សំណង់​​រង​របួស ​​ត្រូវ​បាន​គេនាំ​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​.។

​តាមសាក្សី​និយាយថា ​មុន​ពេល​កើតហេតុ ​​រថយន្ត​​ដឹក​គ្រឿង​សំណង់​​មួយគ្រឿងនេះ ​បាន​បើក​ពី​​ត្បូង​ទៅ​ជើង
​ ​យ៉ាង​លឿន​ លុះពេល​​​មក​ដល់​​ផ្លូវ​បំបែក​ជា​បួន រថយន្ត​បាន​​បួង​ចង្កូត​បត់​​មក​ខាង​ឆ្វេង​ដៃ ​ក៏​​ជ្រុល​ល្បឿន​​ទៅ​បុក​ផ្ទះ​​របស់​ប្រជា​ពលរដ្ឋ​​លាន់​ដូច​​​រន្ទះ ​បណ្តាល​ឲ្យ​ផ្ទះ​​ឈើ​មួយ​ខ្នង​រលំ​បាក់​​ខ្ទេច​ខ្ទី និង​ខូច​ខាត​របស់​ទ្រព្យ​​ក្នុង​ផ្ទះ​អស់គ្មាន​សល់។

​មន្ត្រី​នគរបាល​ចរាចរ​នៃ​អធិការ​ដ្ឋាន​ក្រុង​កំពង់​ចាម​បាន​បញ្ជាក់​ថា ​​អ្នក​បើក​បរ​ឈ្មោះ ប៉ាង ភេទ​ប្រុស អាយុ​ ៣២​ឆ្នាំ ​
រស់នៅ​ភូមិ​បឹង​កុក​ទី១ សង្កាត់​បឹងកុក​​ ក្រុង​កំពង់ចាម​។ ​ការ​ដែល​អ្នក​បើក​បរ​​​​យាន​យន្ត​គ្រប់​ប្រភេទ បើ​កឆ្លង​កាត់​ផ្លូវ​នេះ​
គឺ​ខុស​ច្បាប់​ចរាចរណ៍​​ទាំង​ស្រុង​ ព្រោះ​មាន​​ស្លាក​សញ្ញា​​ហាម​ឃាត់​។

​​ក្រោយ​ពេលកើត​ហេតុ​ រថយន្ត​​បង្ក​​ត្រូវ​បាន​​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពង់​ចាម ដើម្បី​ដោះ​ស្រាយ​
តាម​ច្បាប់៕​
www.tcnewscambodia.com
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons