Sunday, July 22, 2012

កម្ពុជា​រង​ការ​ចោទ​ថា​បាន​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​មិនឯកភាព​គ្នា


ថ្ងៃទី​ 23 ខែកក្កដា ឆ្នាំ2012, ម៉ោង 09:18 AM ឈ ភ
1

 កាសែត South China Morning Post និងកាសែត The Straits Times បាន​សរសេរ​ពណ៌នា​អំពី​កិច្ច​ប្រជុំ​កំពូល​ថា ​ទៅ​វិញ ព្រោះ​ថា តំណាង​ប្រទេស​រួម​ប្រជុំ​ក្នុង​ជំនួប​កំពូលអាស៊ាន​នា​ពេល​ថ្មីៗ​នេះ ដែល​កម្ពុជា​ទទួល​រៀបចំ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ២០១២ ​​នោះត្រូវបរាជ័យ
 ព្រោះមិន​បាន​ឯកភាព​គ្នា​ប្រើ​ភាសា​តែ​មួយ​ គឺគ្រាន់​តែ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​រួម​មួយ​ ប៉ុណ្ណោះ។អ្នកការទូត​អាស៊ាន​ជា​ច្រើន​បន្ទោស​កម្ពុជា ជា​ពិសេស​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង ថា​បាន​ធ្វើ​ឲ្យ​បរិយាកាស​ជំនួប​កំពូល​មាន​ភាព​ជូរចត់ ហើយមន្ត្រី​តំណាង​ប្រទេស​មួយ​ចំនួន​បាន​ខំ​ប្រឹងប្រែង​ចរចា​ស្វែង​រក​ ដំណោះស្រាយ ដើម្បី​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​មួយ រហូត​ដល់​ថ្ងៃ​សុក្រ ទី​២០ កក្កដា កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​បាន​សម្រេច​ផល។
អ្នក​ការទូត​ទាំង​នោះ​ពោល​ថា កម្ពុជា​ដើរ​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​លេង​អុក​ជាមួយ​មហា​អំណាច​ ផង ជាមួយ​ប្រទេស​ជា​មិត្ត​ផង ដែល​មាន​វិវាទ​ដែន​សមុទ្រ​ជាមួយ​ចិន នៅ​តំបន់​សមុទ្រ​ខាង​ត្បូង។ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហោ ណាំហុង មិន​អើពើ​នឹង​សេចក្ដី​ព្រាង និង​កិច្ច​សម្របសម្រួល​ចំនួន ១៨​ដង ដែល​វៀតណាម និង​ហ្វីលីពីន បាន​ស្នើ​នោះ​ដែរ។ អ្នក​ការទូត​អាស៊ាន មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា ហ៊ាន​យក​ចិត្ត​ចិន ហើយ​ធ្វើ​ឲ្យ​វៀតណាម អាក់​អន់​ចិត្ត? នៅ​ទីបំផុត​បេសកជន​អាស៊ាន បារម្ភ​ថា តើ​សម្តេច ហ៊ុន សែន នឹង​សាបព្រោះ​ការ​បំបែកបំបាក់​ទៅ​ថ្ងៃ​មុខ​ទៀត ឬ​យ៉ាងណា?
ប៉ុន្តែកាល​ពី​ថ្ងៃ​សុក្រ ទី​២០ កក្កដាកន្លងមកថ្មីៗនេះ ​លោក ហោ ណាំហុង មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ ថា កម្ពុជា​ចង់​ឃើញ​ការ​ដោះស្រាយ​វិវាទ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ដោយ​សន្តិវិធី ។ ជំហរ​កម្ពុជា ជា​ប្រធាន​អាស៊ាន ចង់​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។ កម្ពុជា​ចង់​បាន​សេចក្ដី​ប្រកាស​រួម ទុក​ផ្លូវ​ឲ្យ​មាន​ការ​ដោះស្រាយ​ទៅ​ថ្ងៃ​មុខ​ទៀត។Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons