Tuesday, July 3, 2012

រោងចក្រ​តា​យ យ៉ាង ​យល់ព្រមតាម​សំណើ​របស់​កម្មករហើយ


ថ្ងៃទី​ 03 ខែកក្កដា ឆ្នាំ2012, ម៉ោង 09:34 AM ឈ ភ


 ភ្នំពេញ: ​អស់រយៈពេលជាច្រើនថ្ងៃមកហើយដែលក្រុមកម្មករ នៅ​រោងចក្រ​កាត់ដេរ តា​យ យ៉ាង នាំគ្នាធ្វើកូដកម្ម​ទាមទារ​ប្រាក់​អត្ត​ប្រយោជន៍​ការងារ ចំនួន ៥ ចំណុច មាន​ជាអាទិ៍ ថ្លៃ​ចំណាយ​លើ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ ១០ ដុល្លារ ថ្លៃ​ទឹកដោះគោ​កូន ចំនួន ១០ ដុល្លារ
និង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​ចំនួន ១១ ដុល្លារ ជាដើម​ តែពុំមានដំណោះស្រាយសោះ ។ ទើបតែ មកដល់​រសៀល​ថ្ងៃ​ទី​៣​កក្កដា ឆ្នាំ​២០១២ កញ្ញា យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​ចូលរួម​ដឹកនាំ​កម្មករ​តវ៉ា​នោះ បានឲ្យដឹងថា ការចរចា​រវាង​សហជីព​តំណាង​កម្មករ ភាគី​ថៅកែ​រោងចក្រ និង​អាជ្ញាធរនៅ​មន្ទីរ​ការងារ​ខេត្ត​កណ្តាល បាន​សម្រេច​តាម​សំណើ​របស់​កម្មករ​ជាង ៣.០០០ នាក់ នៅ​រោងចក្រ​កាត់ដេរ តា​យ យ៉ាងនោះ ហើយ​។
នៅ​រសៀល​នេះដែរ  ក៏មានពាក្យចចាមអារ៉ាមថាលោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែលចូលរួមដឹកនាំ​កម្មករ​តវ៉ា នៅក្រៅ​រោងចក្រ​កាត់ដេរ តា​យ យ៉ាង ( Tai Yang ) នៅ​ខាងក្រោយ​ផ្សារ​បែក​ចាយ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​នោះត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​លោក រ៉ុង ឈុនបានបដិសេធថាមិនមានការចាប់ខ្លួនលោកទេ៕agor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons