Friday, June 8, 2012

កែវ រ៉េមី ៖ ការ​លើក​ឡើង​របស់ប្រេដ អាដាម ​ចង់​ធ្វើ​ឲ្យ​ ​កម្ពុជា​ទៅ​រក​ភាព​អន្តរាយ


ថ្ងៃទី​ 08 ខែមិថុនា ឆ្នាំ2012, ម៉ោង 09:19 AM ឈ ភ


លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​បាន​ចោទសម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថាជា​ជន​កាន់​អំណាច​យូរ និងផ្តាច់ការ ​ដូចជា​នៅ​ទុយនេស៊ី ស៊េរី យ៉េម៉ែន ដែលពលរដ្ឋត្រូវបោះឆ្នោត​ទម្លាក់​ពី​តំណែង ។
នៅ​ក្នុង​សន្និសីទ​កាសែត​ កាល​ពី​ព្រឹក​មិញ​ លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​ថ្លែង​ថា សភាព​ការណ៍​កម្ពុជា គឺ​ខុស​ពី​សភាព ការណ៍​នៅ​បណ្តា​ប្រទេស​អារ៉ាប់ ដែល​គ្មាន​ការ​បោះឆ្នោត គ្មាន​សេរីភាព​សារព័ត៌មាន តែ​ផ្ទុយ​ទៅ​វិញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ទៀងទាត់ អំណាច​បែងចែក​ដាច់​ពី​គ្នា​រវាង សភា រដ្ឋាភិបាល និង​តុលាការ។
លោក កែវ រ៉េមី បាន​បន្ត​ថា ប្រទេស​កម្ពុជា​ប្រកាន់​របប​សភានិយម ដូច្នេះ​គណបក្ស​ណា​ដែល​ឈ្នះ​ឆ្នោត គណបក្ស​នោះ​មាន​សិទ្ធិ​ផ្គូរផ្គង​បេក្ខជន​របស់​គណបក្ស​ខ្លួន ដើម្បី​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី ហើយ​ថា តាម​ការ​ស្ទង់មតិ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជិត​៩០​ភាគរយ។ ដូច្នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​សម្តេច ធ្វើ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព គ្មាន​ភាព​រញ៉េរញ៉ៃ ខុស​ពី​ប្រទេស​ខ្លះដែលមានតែអំពើ​អំពើ​ហិង្សា មានតែ​ការ​ផ្ទុះ​គ្រាប់​បែក។
កាល​ពី​ពេល​ថ្មីៗ​នេះ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​ ​ដោយ​ដាក់​ចំណង​ជើង​ថា «ការ​ដឹកនាំ​មួយ​ម៉ឺន​ថ្ងៃ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន» ​បាន​​ប្រៀប​ប្រដូច​សម្តេច ហ៊ុន សែន ទៅ​នឹង​មេដឹកនាំ​ផ្តាច់​ការ​ក្នុង​ពិភព​លោក​មួយ​ចំនួន ដូចជា​នៅ​ទុយនេស៊ី ស៊េរី យ៉េមែន ហើយ ដោយ​សារ​តែ​កាន់​អំណាច​យូរ ពុករលួយ និង​បក្ខពួក​និយម​នោះពលរដ្ឋ​របស់​ខ្លួន​បាន​ធ្វើ​ការ​បោះឆ្នោត​ទម្លាក់​ពី​ តំណែង ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons