សេចក្ដីរាយការណ៏ពីខេត្ត បន្ទាយមានជ័យឲ្យដឹងថា ការរត់ពន្ធអង្ករពីកម្ពុជា ចូលទៅក្នុងទីផ្សារ ប្រទេសថៃពេលនេះត្រូវបានរារាំងយ៉ាងតឹងរឹង ដែលគេមិនដឹងថា បណ្ដាលមកពីមូលហេតុអ្វីឲ្យបា្រកដទេ ។ ប៉ុន្តែ អ្វីដែលគេមើលឃើញចំពោះមុខនោះ គឺបណ្ដាលមកពីមានការខ្វែងគំនិតគ្នានៅក្នុងជួរមន្រ្តីយោធាថៃ ដែលប្រចាំការតាមច្រកជាប់ព្រំដែនខ្មែរ ។

ស្រូវ ដែល ឈ្មួញ តាម ខេត្ត ជាយ ដែន ប្រមូល ដឹក ជញ្ជូន ទៅ កាន់ ទី ផ្សា ប្រទេស ថៃ តែ ពេល នេះ ត្រូវ បាន កកស្ទះ
បើទោះបីរដ្ឋាភិបាលបាន បង្ហាញពីគម្រោងនាំអង្ករចេញ ឲ្យបាន១លានតោន ក្នុងឆ្នាំ២០១៥ខាងមុខនេះក្ដី ។ ប៉ុន្តែរហូតមកដល់ពេលនេះ កសិករខ្មែរ នៅតែធ្វើស្រែតាមរបៀបយកថាផល ។ចំណែកតម្លៃស្រូវដែលផលិតបាន គឺស្ថិតនៅតែលើបបូរមាត់ឈ្មួញដដែល ៕អត្ថបទសារព័ត៌មានសេរី

