Thursday, May 10, 2012

លោក​សរ ចំរ៉ុង ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ស្តី​ទី​ខេត្ត​ក្រចេះ ក្រោយ​មរណ​ភាព​លោក​ខាំ ភឿន


ថ្ងៃទី​ 10 ខែឧសភា ឆ្នាំ2012, ម៉ោង 09:54 AM ប៉ាវ
1

ក្រោយ​មរណ​ភាព​លោក​ខាំ ភឿន អភិបាល​ខេត្ត​ក្រចេះ លោកសរ ចំរ៉ុង ដែល​ទើបត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្តក្រចេះ ប្រហែល ៧ខែមុន ប៉ុណ្ណោះ បន្ទាប់​​ពី​លោក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ មក នៅ​ក្រសួង​មហាផ្ទៃ​មួយ​រយៈ​ខ្លី ត្រូវ​​បាន​​អោយ​ទទួល​តំណែង​ជា​អ​ភិបាល​ខេត្ត​​ក្រចេះ ស្តី​ទី។
លោក សរ ចំរ៉ុង ធ្លាប់បានសិក្សា​នៅអតីត​សហភាព​សូវៀត និងអតីតកម្មាភិបាលជាន់ខ្ពស់ គណៈ​ឃោសនា អប់រំមជ្ឈិម អតីតអភិបាលស្រុក អូរជ្រៅ ពីឆ្នាំ ១៩៩៩ - ២០០៤ និង អតីតអភិបាលរង ខេត្ត​បន្ទាយមានជ័យ ពីឆ្នាំ ២០០៤ ដល់ ខែ មិថុនា ឆ្នាំ ២០១០ ។
លោក សរ ចំរ៉ុង នឹងទៅជាអភិបាលខេត្តពេញសិទ្ឋិ នៅពេលខាងមុខនេះ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons