ថ្ងៃទី 01 ខែមេសា ឆ្នាំ2012, ម៉ោង 10:21 AM សមុទ្រខៀវ

សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា សាកសពមានឈ្មោះ ជុំ ប៉ែត អាយុ ៥១ ឆ្នាំមុខរបរជាកម្មករទូក មានប្រពន្ឋឈ្មោះហ៊ួត វិន អាយុ ៤៨ឆ្នាំ ពួគគាត់ទាំង២ មានទីលំនៅ ក្បែរកន្លែងកើតហេតុ។
តាមសាក្សីដែលរស់នៅផ្ទះក្បែរជនរងគ្រោះ(សាកសព)បាន បង្ហើបថា គ្រួសារប្តីប្រពន្ឋនេះ ថ្ងៃណា ក៏ស្រវឹងដែរ ឲ្យតែមានលុយបន្តិចបន្តួច ប៉ុន្តែជនរងគ្រោះមនុស្សស្លូត បើទោះបីគាត់ស្រវឹងយ៉ាងណា ក៏មិនចេះទៅរករឿងគេដែរ ឯប្រពន្ឋវិញមិនសូវដឹងអីទេ ដូចមនុស្សវិកលចរិត។
ដោយឡែក តាមប្រភពសាក្សីផ្សេងមួយទៀត បាននិយាយថា នៅមុនថ្ងៃកើតហេតុ ពេលវេលារសៀល គេបានឃើញបុរស់នេះ មកអង្គុយទីនេះ ហើយព្រឹកថ្ងៃកើតហេតុ (ថ្ងៃទី៣១ខែមិនាឆ្នាំ២០១២) ក៏ឃើញបុរស់នោះមកទីនេះទៀត រហូតដល់ល្ងាចថ្ងៃដដែល ក៏បានដឹងថា ឈ្មោះប៉ែតនេះ បានស្លាប់នៅក្បែរស្ពានទៅហើយ។
ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចប៉ូលិសការិយាល័យពិនិត្យសាកសពនៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថា សាកសពស្លាប់ ដោយសារខ្សល់គរ បន្ទាប់មកសមត្ថកិច្ចប្រគល់សាកសពទៅឲ្យប្រពន្ឋ និងអ្នកជិតខាងយកទៅធ្វើបុណ្យតាមប្រពៃណី៕

