ថ្ងៃទី 22-03-2012 ម៉ោង 19:24:54 ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០១២នេះ កម្ពុជាបានប្រកាស ជំហរថា មិនគាំទ្រចំពោះនយោបាយ របស់សហគមន៍អន្ដរជាតិក្នុងការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមិយ៉ាន់ម៉ា។ នេះបើតាមការឱ្យដឹងរបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បន្ទាប់ ពីកិច្ចប្រជុំបិទទ្វាររវាងសម្ដេចអគ្គមហា សេនាបតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា យូ ថេនសេន ( U Thein Sein ) កាលពី ព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២។
លោក ខៀវ កាញារីទ្ធ បាននាំពាក្យពី កិច្ចប្រជុំដែលប្រារឰធ្វើនៅវិមាន សន្ដិភាពក្នុងរាជធានីភ្នំពេញថា “កម្ពុជា មិនគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅ លើប្រទេសភូមាទេ ព្រោះអីវាប៉ះពាល់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋភូមា”។ លោក ខៀវ កាញារីទ្ធ ក៏បានលើកឡើង ថា ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា ក៏បានសម្ដែងការគាំទ្រដល់កម្ពុជា ចំពោះបេក្ខភាពសមាជិកមិនអចិន្ដ្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្ដិសុខអង្គការសហ ប្រជាជាតិ ដែលនឹងត្រូវបោះឆ្នោតនា ចុងឆ្នាំនេះផងដែរ។ សហភាពមីយ៉ាន់ ម៉ាបានគាំទ្រកម្ពុជាចំពោះការផ្ដួច ផ្ដើមបង្កើតសមាគមនាំអង្ករចេញក្នុង សមាគមអាស៊ាន។
លទ្ធផលនៃជំនួបពិភាក្សារយៈពេល១ ម៉ោង៣០នាទី នៅវិមានសន្ដិភាពរាជ ធានីភ្នំពេញ រវាងសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាមួយ លោក យូ ថេន សេន ប្រធានាធិបតី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រកប ដោយភាពស្និទ្ធស្នាលមានលក្ខណៈជោគ ជ័យនិងផ្លែផ្កាល្អនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានមានប្រសាសន៍ ថា សម្ដេចតេជោនាយករដ្ឋមន្ដ្រីបាន បង្ហាញនូវក្ដីសង្ឃឹមថា សហគមន៍ អាស៊ាននឹងចេញជារូបរាងពិតប្រាកដ នៅឆ្នាំ២០១៥ បន្ទាប់ពីមីយ៉ាន់ម៉ាធ្វើជា ប្រធានអាស៊ាននៅឆ្នាំ ២០១៤ នោះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបាន ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក យូ ថេន សេន នៅព្រះរាជាណា ចក្រកម្ពុជាជាលើកដំបូងក្នុងឋានៈជា ប្រធានាធិបតីនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា និងបានជឿជាក់ថា ទស្សន កិច្ចនេះនឹងពង្រឹងថែមទៀតនូវចំណង ទាក់ទងជាមិត្ដភាពរវាងប្រទេសនឹង ប្រជាជនទាំងពីរផងដែរ។ សម្ដេចតេជោ បានវាយតម្លៃចំពោះដំណើរការប្រជា ធិបតេយ្យភាវូបនីយកម្មនៅមីយ៉ាន់ម៉ា និងការសម្រេចបាននូវកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធ ជនជាតិភាគតិចនៅមីយ៉ាន់ម៉ានោះ។
សម្ដេចតេជោបានជម្រាបជូនប្រ ធានា ធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អំពីភាពរីករាយរបស់បណ្ដាប្រទេស និង អង្គការជាច្រើនដែលសម្ដេចបានធ្វើការ ជាមួយដូចជា ADB សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ដែលបាន គាំទ្រចំពោះការវិវត្ដជាលក្ខណៈវិជ្ជ មាននៃសភាពការណ៍នយោបាយនៅ ក្នុងមីយ៉ាន់ម៉ា។ សម្ដេចតេជោក៏បាន ថ្លែងអំណរគុណចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានផ្ដល់ស្បៀងដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់នាឆ្នាំ ២០១១ កន្លងទៅនេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មានបានមានប្រសាសន៍ឱ្យដឹងថា សភាពការណ៍នយោបាយ សម្ដេចតេជោ បានជម្រាបជូនប្រធានាធិបតីមីយ៉ាន់ ម៉ាអំពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាកាលពីថ្ងៃទី២៩ មករា ហើយដែលព្រឹទ្ធសភានឹងចាប់ ផ្ដើមប្រជុំនៅក្នុងខែនេះ ហើយកម្ពុជា កំពុងតែរៀបចំបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃ ទី៣ មិថុនាខាងមុខនេះផងដែរ។ ចំពោះ សភាពការណ៍សេដ្ឋកិច្ច សម្ដេចតេជោ បានសម្ដែងក្ដីរីករាយចំពោះការហោះ ហើរដោយផ្ទាល់រវាងមីយ៉ាន់ម៉ា-កម្ពុជា ដែលជាឱកាសមួយបង្កើនភ្ញៀវទេសចរ សម្រាប់ប្រទេសកម្ពុជា។ សម្ដេចតេជោ បានសំណូមពរឱ្យមានការបង្កើនថែម ទៀតនូវទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរដោយសារថា ប្រទេស ទាំងពីរមានសក្ដានុពលច្រើន ប៉ុន្ដែ ទំនាក់ទំនងនៅមានតិចនៅឡើយ ដោយ នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០១១ កម្ពុជានាំចេញទៅមីយ៉ាន់ម៉ាតែជាង ៣៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ នាំចូលពីមីយ៉ាន់ម៉ាវិញតែ១១ម៉ឺនដុល្លារ អាមេរិកប៉ុណ្ណោះ។
សម្ដេចក៏បានសំណូមពរឱ្យបង្កើត សមាគមនាំអង្ករចេញដែលជាគំនិត ផ្ដួចផ្ដើមរបស់កម្ពុជា ដោយបានបញ្ជាក់ ថា នៅក្នុងអាស៊ានមានស្ថានភាព២ គឺ១ ជាក្រុមដែលនាំអង្ករចេញ និងសមាជិក អាស៊ាន១ក្រុមទៀតជាអ្នកនាំអង្ករចូល ដែលកិច្ចសហការគ្នានេះជាកិច្ចការដ៏ល្អ មួយដើម្បីអាចសម្របសម្រួលគ្នាលើ បញ្ហានេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏ បាន លើកឡើងជម្រាបប្រធានាធិបតីសភាព មីយ៉ាន់ម៉ាផងដែរពីបទពិសោធន៍របស់ កម្ពុជាក្រោយពេលបញ្ចប់សង្គ្រាម ដោយបានចំណាយពេលរាប់ទសវត្ស ដើម្បីកម្ចាត់មីន ហើយកម្ពុជាបាន ត្រៀមខ្លួនដើម្បីជួយដល់មីយ៉ាន់ម៉ាលើ ការងារនេះ បន្ទាប់ពីមីយ៉ាន់ម៉ាសម្រេច បាននូវសន្ដិភាពក្នុងប្រទេសរបស់ខ្លួន។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបាន បញ្ជាក់ថា ឆ្នាំនេះកម្ពុជាជាប្រធាន អាស៊ាន ដូច្នេះការជំរុញស្មារតីនៃ សហគមន៍អាស៊ាននេះ ត្រូវតែខ្លាំងក្លា ក្នុងនោះគឺការរៀបចំពង្រឹងកិច្ចប្រជុំ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ឱ្យកាន់តែរឹងមាំថែមទៀត និងឈានទៅសមាហរណកម្មនៅក្នុង សហគមន៍អាស៊ាននាពេលខាងមុខ។
លោក រដ្ឋមន្ដ្រីក្រសួងព័ត៌មានបាន ថ្លែងថា នៅក្នុងជំនួបនោះ ប្រធានាធិប តីមីយ៉ាន់ម៉ាបានអបអរសាទរចំពោះ ការរីកចម្រើននូវចំណងទាក់ទងរវាង ប្រទេសទាំង២ដែលមានរយៈពេលជាង ៦០ឆ្នាំមកហើយនោះ។ លោក យូ ថេន សេន មានប្រសាសន៍ថា ទំនាក់ទំនង រវាងប្រទេសទាំង២ជាទំនាក់ទំនងមួយដ៏ ល្អរឹងមាំទាំងជាមួយរដ្ឋាភិបាល រហូត ដល់ទំនាក់ទំនងបុគ្គល ដែលនេះជាគ្រឹះ ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍមិត្ដភាព រវាងប្រទេសទាំងពីរនោះ។
លោក យូ ថេន សេន បានថ្លែងអំណរ គុណចំពោះប្រជាជនកម្ពុជាដែលបាន បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះដំណើរ ទស្សនកិច្ចរបស់លោកនៅក្នុងប្រទេស កម្ពុជា។ លោក យូ ថេន សេន មាន ប្រសាសន៍ថា នៅពេលចូលក្រាបបង្គំ គាល់ព្រះមហាក្សត្រលោកក៏បានយាង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទៅធ្វើព្រះរាជ ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅក្នុង ឱកាសសមស្របណាមួយដើម្បីរឹត ចំណងមិត្ដភាពរវាងប្រទេសទាំងពីរនោះ។
លោកប្រធានាធិបតីមីយ៉ាន់ម៉ា បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ដែលជានិច្ចកាលបានបង្ហាញការគាំទ្រ ដល់ប្រទេសមីយ៉ាន់ម៉ានៅក្នុងវេទិកា តំបន់និងវេទិកាអន្ដរជាតិ ហើយដែល រូបលោកសូមចងចាំចំពោះការប្រឹងប្រែង និងគាំទ្ររបស់កម្ពុជានេះ។ លោក ប្រធានាធិបតីមីយ៉ាន់ម៉ាបានឯកភាព ដែលថាទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេស ទាំង២នៅទាបដែលក្រសួងស្ថាប័ន ពាក់ព័ន្ធត្រូវធ្វើយ៉ាងណាបន្ដជំរុញ សហការគ្នាឱ្យបានថែមទៀត។ លោក ក៏បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យ មានសមាគមនាំអង្ករចេញ ដោយបាន បញ្ជាក់ថា ឥឡូវនេះប្រទេសមីយ៉ាន់ម៉ា កំពុងតែរៀបចំបង្កើនគុណភាពម៉ាស៊ីន កិនស្រូវរបស់ខ្លួន ដែលនាំឱ្យមានការ សង្ឃឹមថាមីយ៉ាន់ម៉ានឹងជំរុញឱ្យមានការ នាំចេញអង្ករឱ្យបានច្រើននិងអាច សហការជាមួយកម្ពុជាលើបញ្ហានេះ។
ចំពោះសភាពការណ៍នយោបាយនៅមីយ៉ាន់ ម៉ា លោក យូ ថេន សេន មាន ប្រសាសន៍ថា មីយ៉ាន់ម៉ាបានលើកឡើង អំពីការប្រឹងប្រែងធ្វើកំណែទម្រង់ប្រព័ន្ធ ទាំង៣នៃប្រជាធិតេយ្យនីយកម្ម គឺ កំណែទម្រង់នីតិប្បញ្ញត្ដិ នីតិប្រតិបត្ដិនិង តុលាការ ដោយលោកបានលើកឡើងនូវ សំណូមពរឱ្យមាន កិច្ចសហប្រតិបត្ដិការ រវាងសភាទាំង២កម្ពុជា-មីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះប្រទេសទាំង២មាន កិច្ចសហប្រតិបត្ដិការតែរវាងរដ្ឋាភិបាល នឹងរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោក យូ ថេន សេន ក៏បានលើកពីការរៀបចំ កំណែទម្រង់ ការសម្រួលនយោបាយ ដោយសារតែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា បានដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ដោះលែងអ្នកទោសនយោបាយ ប៉ុន្ដែ ទណ្ឌកម្មសេដ្ឋកិច្ចក៏នៅមិនទាន់បាន លើកលែងទាំងស្រុងទេ ដែលមីយ៉ាន់ម៉ា កំពុងតែខិតខំថែមទៀត ហើយមីយ៉ាន់ ម៉ានឹងខិតខំធ្វើយ៉ាងណាឱ្យការបោះ ឆ្នោតនៅពេលខាងមុខនេះប្រកបដោយ តម្លាភាពនោះ។
លោក យូ ថេន សេន ប្រធានាធិបតី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ (២១-២២-មីនា-២០១២) តាមការ អញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មហាក្សត្រនៃព្រះរាជាណាកម្ពុជា៕

