| ថ្ងៃទី 29 ខែមីនា ឆ្នាំ2012, ម៉ោង 08:42 AM ហេង សុខា ![]() ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ មីនា នៅផ្ទះជួលស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន ។ នារីគិតខ្លីដែលព្យាយាមធ្វើអត្តឃាតជាច្រើនលើកច្រើនសា តែមិនបានសំរេចនេះមានឈ្មោះ ជិន សុខដាវី អាយុ២៧ឆ្នាំ មុខ របររៀនកាត់ដេរខោអាវម៉ូដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន មានស្រុកកំណើតនៅខេត្តកំពង់ចាម បានបង្ហើបទាំងលាក់លៀមថា នាងជានិស្សិតពេទ្យឆ្នាំទី២ រៀននៅខេត្តកំពង់ចាម ហើយបានឈប់រៀនធ្វើការរោង ចក្រនៅក្រុងភ្នំពេញ តែបច្ចុប្បន្ននាងរៀនកាត់ដេរខោអាវម៉ូដវិញម្តង ។ ទាក់ទិននឹងមូលហេតុនៃការលេបថ្នាំនេះ នាងបានឲ្យដឹងថា នាងមានសង្សារជាអ្នករត់តាក់ស៊ីភ្នំពេញ-កំពង់ស្ពឺ និងមាន ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ដោយស្គាល់គ្នារយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែសង្សាររបស់នាងចេះតែមានស្រីថ្មី ជាញឹកញាប់ លើសពីនេះទៀតឪពុកម្តាយសង្សារនោះមិនពេញចិត្តនឹងនាងទេ គឺព្យាយាមបំបែកពួកនាងរហូត ទើបធ្វើឱ្យនាងពិបាកចិត្ត ក៏យកថ្នាំយ៉ាស៊ីប៉ាប់មួយកំប៉ុងចំនួន៧០គ្រាប់មកលេបធ្វើអត្តឃាតតែ ម្តង ។ ខណៈពេល លេបបានប្រមាណមួយសន្ទុះក្រោយមកស្រាប់តែបុរសជាសង្សារបាន ដឹងថានាងលេបថ្នាំ ក៏ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ទាំងនៅសន្លប់ស្តូកស្តឹង ។ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានលាងក្រ ពះដើម្បីបន្សាបជាតិថ្នាំនៅក្នុងខ្លួន ធ្វើឱ្យនាងបាន ធូរស្រាលឡើងវិញ ។ បន្ទាប់ពីបានធូរស្រាលហើយនាងបានឱ្យដឹងថា គ្រួសាររបស់នាងមានជីវភាពសមរម្យ មិនមាន ការខ្វះខាតអ្វីទេ ប៉ុន្តែនាងចេះតែពិបាកចិត្ត ហើយកន្លងមកនាងបានព្យាយាមសម្លាប់ខ្លួនជាច្រើន លើកច្រើនសាមក ហើយ ប៉ុន្តែនៅតែមិនស្លាប់ ។ មិនតែប៉ុណ្ណោះកាលពីនាងនៅតូចនាងឧស្សាហ៍ធ្លាក់ពីលើកាំជណ្តើរជា ញឹកញាប់ផងដែរ ។ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យនោះ បន្ទាប់ពីនារីជាសង្សារបានធូរស្រាលបន្តិច បុរសជាសង្សារនោះបានយក ចិញ្ជៀនបញ្ចាំចិត្តទៅបំពាក់ឱ្យនាង ដើម្បីបញ្ជាក់ចិត្តស្មោះដែលរូបគេមាន មុននឹងបំពាក់ចិញ្ចៀនបុរសនោះបាន និយាយខ្សឹបៗថា គេមានចិត្តស្មោះចំពោះនាងតែម្នាក់គត់ ។ ជាមួយគ្នានេះដែរ គ្រូពេទ្យបានធ្វើការណែនាំដល់នារីដែលលេបថ្នាំធ្វើអត្តឃាតនេះឱ្យឈប់ប្រព្រឹត្តតទៅទៀត ការលេបថ្នាំនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប៉ះពាល់ដល់សុខភាពទៅថ្ងៃអនាគត ៕ |


