Friday, June 13, 2014

នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​៧នាក់​ថ្នាំ​ញៀន​១៩៨គ្រាប់​


ដោយ​ ៖ វិច្ឆិកា|ថ្ងៃទី 13 មិថុនា 2014 ម៉ោង 16:38:39
         
ខេត្ត​បន្ទាយ​មាន​ជ័យ​ ​៖ ជន​សង្ស័យ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​៧នាក់​ ​ត្រូវ​បាន​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខេត្ត​ ​សហ​ការ​ជាមួយ​ ​នគរបាល​ស្រុក​មង្គល​បូ​រី​ ​និង​ស្រុក​ថ្ម​ពួក​ ​បង្ក្រាប​ចាប់​ឃាត់​ខ្លួន​ ​បាន​ជា​បន្ត​បន្ទាប់​ ​ដោយ​សមត្ថ​កិច្ច​ចេញ​ប្រតិបត្តិ​ការ​ធ្វើ​ឡើង​រ​យៈ​ពេល​២ថ្ងៃ​ ​គឺ​ថ្ងៃ​ទី​១២និង​ទី​១៣ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ស្រុក​ថ្ម​ពួក​ ​និង​ស្រុក​មង្គល​បូ​រី​ ​ខេត្ត​បន្ទាយ​ ​មាន​ជ័យ​ ​។ ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ​ដែរ​ ​សមត្ថ​កិច្ច​ដក​ហូត​បាន​វត្ថុ​តាង​គ្រឿង​ញៀន​ប្រភេទ​ ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៩៨គ្រាប់​ ​និង​ម៉ា​ទឹក​កក​ចំនួន​២កូន​ថង់​តូច​ ​។ ជន​សង្ស័យ​ទាំង​០៧នាក់​ ​កំពុង​សាកសួរ​និង​ឃុំ​ខ្លួន​ប​ណ្តោះ​អាសន្ន​នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​។
លោក​វ​សេនីយ៍​ទោ​ ​ធិ​ន​ ​ស៊ិ​ន​ដេ​ត​ ​នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ ​ជួញ​ដូរ​គ្រឿង​ញៀន​ខេត្ត​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ការ​បង្ក្រាប​ករណី​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ ​ញៀន​បាន​សម្រេច​នៅ​ពេល​នេះ​ ​ដោយ​អនុ​វត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ត​ម​សេនីយ៍​ត្រី​ ​អាត់​ ​ខែ​ម​ ​ស្នង​ការ​នគរបាល​ខេត្ត​ ​បន្ទាយ​មាន​ជ័យ​ ​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​តាម​ជំនាញ​ ​មុន​ដំបូង​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​២នាក់​នៅ​ស្រុក​ថ្ម​ពួក​ ​ឈ្មោះ​ ​ផូ​ ​រ៉ា​ន់​ ​ភេទ​ប្រុស​ ​អាយុ​២៩ឆ្នាំ​ ​និង​ឈ្មោះ​ ​សៃ​ហ្វុ​ង​ ​ភេទ​ប្រុស​ ​អាយុ​២៣ឆ្នាំ​ ​ច​ន​សង្ស័យ​ទាំង​២នាក់​បច្ចុប្បន្ន​រស់​នៅ​ ​ភូមិ​អំពិល​ ​ឃុំ​អំពិល​ ​ស្រុក​បន្ទាយ​អំបិល​ ​ខេត្ត​ឧ​ត្ថ​រ​មាន​ជ័យ​ ​។ ក្នុង​នោះ​សម​ត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​និង​ដក​ហូត​គ្រឿ​ ​ង​ញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ​១៩៨គ្រាប់​ ​។ ក្រោយ​ពី​ ​សាកសួរ​ជន​សង្ស័យ​ទាំង​០២នាក់​នេះ​រួច​ហើយ​ ​សមត្ថ​កិច្ច​ឈាន​បន្ត​ទៅ​បង្ក្រាប​ចាប់​ ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​០៥នាក់​ទៀត​នៅ​ផ្ទះ​បើក​ខា​រ៉ា​អូ​ខេ​លួច​លាក់​មួយ​កន្លែង​ ​នៅ​ចំណុច​ភូមិ​ព្រែក​ល្ពៅ​ ​ឃុំ​ប្ញ​ស្សី​ ក្រោក​ស្រុក​មង្គល​បូ​រី​ ​សមត្ថ​កិច្ច​ដក​ហូត​បាន​គ្រឿង​ញៀន​ម៉ា​ទឹក​កក​ចំនួន​០២កូន​ថង់​តូច​ ​និង​ឧបករណ៍​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ ​។
ជន​សង្ស័យ​ទាំង​០៥នាក់​ឈ្មោះ​ ​១-សួង​ ​សុ​ផាត​ ​ភេទ​ប្រុស​ ​អាយុ​ ​៣៦ឆ្នាំ​ ​រស់​នៅ​ភូមិ​សូ​ភី​ ​សង្កាត់​កំពង់​ស្វាយ​ ​ក្រុង​សិរី​សោភ័ណ​, ២-ញ៉ូ​ង​ ​សួរ​ ​ភេទ​ប្រុស​ ​អាយុ​៥២ឆ្នាំ​ ​រស់​នៅ​ភូមិ​ព្រះ​ពន្លា​ ​សង្កាត់​ព្រះ​ពន្លា​ ​ក្រុង​សិរី​សោភ័ណ​, ៣-ឡេ​ង​ ​វ​ណ្ណា​រ៉ា​ ​ភេទ​ប្រុស​ ​អាយុ​៤០ឆ្នាំ​ ​រស់​នៅ​សង្កាត់​បឹង​ព្រលឹត​ ​ខណ្ឌ​៧មក​រា​ ​រាជ​ធានី​ភ្នំពេញ​, ៤-សឿ​ន​ ​វិបុល​ ​ភេទ​ប្រុស​អាយុ​២៤ឆ្នាំ​ ​រស់​នៅ​ភូមិ​ព្រៃ​ប្ញ​ស្សី​សង្កាត់​ព្រះ​ពន្លា​ ​ក្រុង​សិរី​សោភ័ណ​ ​និង​៥-អ៊ិ​ន​ ​សី​ ​ហា​ ​ភេទ​ប្រុស​ ​អាយុ​១៨ឆ្នាំ​ ​រស់​នៅ​ភូមិ​សូ​ភី​ ​សង្កាត់​កំពង់​ស្វាយ​ ​ក្រុង​សិរី​សោភ័ណ​ ​។
លោក​នាយ​ការិយាល័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ​ជន​សង្ស័យ​ទាំង​០៧នាក់​ ​និង​ត្ថុ​តាង​ ​សមត្ថ​កិច្ច​ការិយាល័យ​ជំនាញ​កំពុង​ក​សាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ដើម្បី​យក​ចាត់ចែង​តាម​នីតិ​វិធី​ ​៕
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41891&mnu=2&cid=4#sthash.eIPnWKjb.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons