Wednesday, May 14, 2014

លោក​ផាន់​សុផេង​ស្នងកា​រនគរ​បា​លកំ​ពង់​ធំមា​នដឹងរឿងអង្គភាពប្រឆាំងនិងអំពើ​ពុករ​លួយ​ចា​ប់អ​ធិការ​ស្រុក​បន្ទាយ​មាស​ទេ?

police kom pong thom phan so pheng


,
កាលពី​រ​សៀល​​ថ្ងៃទី​០​៦​ ខែឧ​សភា​ ឆ្នាំ​២០​១៤ប្រធា​ន​អង្គភា​ព​ប្រឆាំ​ង​អំ​ពើពុ​ករលួ​យ​លើ​ក​យក​​មក​បង្ហាញ​ សា​ធារណជន​​តាមរ​យៈ​សន្និសី​ទ​សា​រ​ព័ត៌មា​ន សំ​ណុំរឿងបុ​ករលួយ​ចំនួន​៤ទាកទងនិងការ​ចាប់ខ្លួន​អតីត​អធិការ​ស្រុក​បន្ទាយមាស និង​បក្ខពួក សំណុំរឿង​អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីត​យុទ្ធជន ​យុវ​នីតិសម្បទា​ខេត្តតាកែវ​ សំណុំរឿង​អតីត​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​ប្រៃសណីយ៍​និង​ ទូរគមនាគមន៍ និង​សំណុំរឿង ពួក​Hacke ​ ។
ក្នុងចំណោមសំណុំរឿង​ដែល​ត្រូវ​ បានបង្ហាញ​មានករណីមួយគួរឲ្យចាបើអារម្មណ៍គឺ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់លោក​ស្រ៊ុន ឡាំ អតីត​អធិការ​ស្រុក​បន្ទាយមាស និង​លោក​ម៉ុក ហ៊​ត អធិការរង​ទទួល​ផែន​សេនាធិការ ស្រុក​បន្ទាយមាស ខេត្តកំពត ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។
លោក​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ជា​ អ្នក​កាន់​សំណុំរឿង​ បាន​ធ្វើ​អត្ថាធិប្បាយ​ឲ្យដឹងពី​សកម្មភាព​នៃ​ជន​ប្រព្រឹត្តិ​ អំពើពុករលួយ​នៅក្នុង​សំណុំរឿង ​លោក​ ស្រ៊ុន ឡាំ អតីត​អធិការ​ស្រុក​បន្ទាយមាស​ខេត្តកំពត​ និង​បក្ខពួក​ឈ្មោះ ម៉ុក ហ៊​ត អតីត​អធិការរង​គឺត្រូវ​បាន​ចោទប្រកាន់​ចំនួន​៩​ករណី ដែល​ក្នុង​នោះ​មានការ​កិបកេង​ប្រាក់​មន្ត្រី​នគរបាល​បើក​យក​ប្រាក់​ខែ​របស់​ មន្ត្រី​នគរបាល​មិន​មក​ធ្វើការ​ កិបកេង​លុយ​សម្រាប់​ឧបត្ថម្ភ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​សម្របសម្រួល​បញ្ចប់​ករណី​បទល្មើស​ព្រហ្មទណ្ឌ បញ្ជា​ឲ្យ​កូនចៅ​ប្រមូល​លុយ​ពី​ការងារ​សណ្ដាប់ធ្នាប់ រៀបចំ​កម្លាំង​ឲ្យ​ទៅ​យក​លុយ​ពី​អាជីវករ​ទិញ​ស្រូវ​នៅ​ព្រំប្រទល់​វៀតណាម ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ការរារាំង ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ករណី​ឆបោក។
នៅក្នុង ​សំណុំ​រឿង​នេះ​លោក ស្រ៊ុន ឡាំ និង​បក្ខពួក​បាន​រកលុយ​ពី​អំពើពុករលួយ​នៅក្នុង​សំណុំរឿង​ទាំងអស់​បាន​ចំនួន​ ២៥៧៤៤១២៣៥​រៀល ព្រមទាំង​ករណី​ឆបោក​ក្រោយ​មួយទៀត​នេះ​រក​ប្រាក់​បាន​ចំនួន​១១៧៥០​ដុល្លារ ហើយ​នៅក្នុង​ករណីនេះ​មាន​មន្ត្រី​ប៉ូលិស​ប្រមាណ​ជាង​២០​នាក់​បាន​ជំរុញ​ឲ្យ​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្វែងរក​យុត្តិធម៌​ឲ្យ​ពួកគេ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹង​ទៅ​ដោះ​ខោអាវ​នៅមុខ​ក្រសួងមហាផ្ទៃ ដូច្នេះ​ករណីនេះ​គឺជា​ករណី​មួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​ អំពើពុករលួយ។
អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​ចាប់ខ្លួន​លោក​ស្រ៊ុន ឡាំ (​ឈ្មោះ​ដើម សេង យាន​) អធិការ និង​លោក​ម៉ុក ហ៊​ត អធិការរង​ទទួល​ផែន​សេនាធិការ ស្រុក​បន្ទាយមាស កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤ ហើយ​បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​បញ្ជូន​ខ្លួន​មន្ត្រីប៉ូលិស​ទាំងពីរ​នាក់​នេះ ទៅកាន់​សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​ព្រះរាជ​អាជ្ញាធរ​ធ្វើការ​សាកសួរ​បន្ត និង​ចាត់ការ​ទៅតាមនីតិវិធីច្បាប់។
ឥឡូវករណីដូចគ្នាត្រូវបានគេរកឃើញកើតមានស្រដៀងគ្នានៅក្នុងស្នងការដ្ឋា​ននគរបាលខេត្តកំពង់ធំ។​លោក ផាន់ សុផេង បច្ចុប្បន្ន​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​អត្តលេខ​០៤៩៥ ​ធ្លាប់​ត្រូវបាន​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ព្រមាន​មួយច្បាប់​ចុះ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​បញ្ជាក់ថា​ត្រូវបាន​អនុវត្ត​វិន័យ​ដោយ​រូបភាព​ព្រមាន​ចំពោះ​លោក​ឧ​ត្ត​ម ​សេនីយ៍​ត្រី ផាន់ សុផេង ដោយ​មូលហេតុ​ធ្វេសប្រហែស​ខ្វះ​ការទទួលខុសត្រូវ​ក្នុងការ​ត្រួតពិនិត្យ​ មន្ត្រី​បេឡា​នាំ​ដល់​ការយឺតយ៉ាវ​ក្នុង​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ និង​ប្រាក់ឧបត្ថម្ភ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ អាណត្តិ​ទី​៥​ឆ្នាំ​២០១៣​ កន្លងទៅ ។​
                តាមរយៈលិខិត ​ដែល​ចុះហត្ថលេខា​ដោយ​លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ឲ្យ​លោក ផង់ សុ​ផេង ត្រូវ​កែប្រែ​នូវ​កំហុសឆ្គង​ខាងលើ​និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ហើយ​ក្នុងករណី​នៅតែ​ប្រព្រឹត្តិ​កំហុសឆ្គង​ទៀត​នោះ​នឹង​ត្រូវមាន​វិធានការ​ តាមផ្លូវ​ច្បាប់ ។​
                ប្រភព ​ព័ត៌មាន​ពី​មន្ត្រីនគរបាល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា ក្រោយពី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង ចេញ​សេចក្តីប្រកាស​ព្រមាន​រួចហើយ​ក៏ដោយ​ក៏​លោក ផាន់ សុផេង នៅតែ​មិន​រាងចាល ហើយ​បន្ត​កិបកេង​លុយ​ឧបត្ថម្ភ​ក្រៅ​ម៉ោង​ដល់​ប៉ុស្តិ៍ នគរបាលរដ្ឋបាល​សម្រាប់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១២​ ដែល​ក្រសួង​បានផ្តល់​ឲ្យ​ក្នុង​មួយខែ​ចំនួន​១០​ម៉ឺន​រៀល សរុប​ទាំងអស់​២៤​ខែ​អស់រលីង​តែម្តង​បន្តទៀត ។​
                ប្រភព ​ខាងលើ​បានបញ្ជាក់​ថា​អំពើ​មិន​ប្រក្រតី​ខាងលើនេះ​ត្រូវបាន​នគរបាល​ ថ្នាក់ក្រោម​ធ្វើការ​តវ៉ា​តាម​រយៈ​ពាក្យបណ្តឹង​មួយ​ដែល​ក្រោយមក​ត្រូវ​ បែកធ្លាយ​ដល់ដៃ​អ្នក​សារព័ត៌មាន ។  បន្ទាប់ពី ​បែកធ្លាយ​រឿងអាស្រូវ​នោះ​លោក ផាន់ សុផេង បាន​កោះហៅ​មេ​ប៉ុស្តិ៍​ចំនួន​៣​ស្រុក​គឺ​ស្រុក សន្ទុក ស្រុក​ស្ទឹងសែន និង​ស្រុក​កំពង់ស្វាយ​ទៅ​បើក​លុយ​នោះបាន​ចំនួន​មួយ​ប៉ុស្តិ៍ ១.៤៧០.០០០ ​រៀល ហើយ​បាន​ប្រាប់​មេ​ប៉ុស្តិ៍​ថា​លុយ​នេះ​អង្គភាព​បាន​ខ្ចី​ទុក​សម្រាប់​ត្រៀម ​ឧបត្ថម្ភ​ដល់​កងកម្លាំង​ទប់​ទល់នឹង​បាតុកម្ម​និង​កម្លាំង​ឈរជើង​នៅតាម​ ព្រំដែន ។​
                មន្ត្រីនគរបាល ​និង​កងកម្លាំង​នគរបាល​ខេត្តកំពង់ធំ​បាន​ចោទ​ប្រកាន់​លោក​ស្នង​ការ​រូប​នោះ​ ថា​ នៅ​បន្ត​កិបកេង​លុយ​របប​កងកម្លាំង​ដដែល​បើទោះជារង​ការព្រមាន​ពី​លោក​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏ដោយចុះ ។ ជាក់ស្តែង​ករណី​ខាងលើនេះ​លោក ផាន់ សុផេង បាន​បន្ត​កឹបកេង​លុយ​ឧបត្ថម្ភ​ក្រៅ​ម៉ោង​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ សម្រាប់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​យ៉ាងពិត​ប្រាកដ ព្រោះថា​ប្រសិនបើ​គ្មាន​ការតវ៉ា​ឬ​បណ្ដឹង​ពី​ថ្នាក់ក្រោម​ទេ ម្ល៉េះ​សម​លោកស្នងការ​ស៊ីដាច់​លុយ​ឧបត្ថម្ភ​នោះ​បាត់ទៅហើយ ។ ម្យ៉ាងទៀត​ការសម្រេច​បើកប្រាក់​ឧបត្ថម្ភ​ខាងលើនេះ​បានតែ​ចំនួន​៣​ស្រុក​ ប៉ុណ្ណោះ នៅ​ខ្វះ​៥​ស្រុក​ទៀត​មិនទាន់បាន​បើក​នោះឡើយ ។​
                មន្ត្រីនគរបាលខេត្តកំពង់ធំ ​បាន​ចោទប្រកាន់​លោកស្នងការ​ថា​បាន ​ផ្គើន​ទៅនឹង​បទបញ្ជា​ឬ​ការព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​ ឥរិយាបថ​បែប​នោះ​មិន​គ្រាន់តែ​មិន​សក្តិ​សមជា​ថ្នាក់ដឹកនាំ​កងកម្លាំង​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មិនមែនជា​មន្ត្រី​ពិតប្រាកដ​របស់​រាជរដ្ឋាភិបាល​ផងដែរ ។  ទាក់ទង​ការចោទប្រកាន់​ខាងលើនេះមាតុភូមិមិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក ផាន់ សុផេង ស្នងការ​ខេត្តកំពង់ធំ​នៅឡើយ​ទេ​ដោយសារតែ​ទូរស័ព្ទ​លោក​មិនអាច​ទំនាក់ទំនង​បាន ៕, 
om yin tieng

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons