Wednesday, May 14, 2014

អ៊ុំ សុផលអធិការប៉ូលិសក្រុងប៉ោយប៉ែត និងលោកង៉ោ ម៉េងជ្រួនចៅហ្វាយក្រុងឃុប ឃិតគ្នា យកស្រះទឹក ដែលជាសម្បត្តិរដ្ឋ ធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន -



ប៉ោយប៉ែត៖ លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត ត្រូវគេរាយការណ៏ឱ្យ ដឹងថា លោកកុំពុងតែសប្បាយ ពីការកើបលុយ យ៉ាងច្រើន ក្រាសក្រែល ចូលក្នុងហោប៉ៅ យ៉ាងត្រជាក់ចិត្ត ខណៈដែលអធិការរូបនេះ បានឃុបឃិតគ្នា ជាមួយ លោកង៉ោ ម៉េងជ្រួនចៅហ្វាយក្រុងប៉ោយប៉ែត ដោយរំលោភ យកដីស្រះ ដែលជាសម្បត្តិរដ្ឋ យកទៅធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន បើកហាង ស៊ីផឹកខារ៉ាអូខេ និងផ្ទះសំណាក់ យ៉ាងរំភើយ ដោយខ្ចីខ្វាយខ្វល់ និងច្បាប់ទំលាប់អ្វីទាំងអស់។
ផ្ទៃដីស្រះដ៏ធំល្វឹងល្វើយ ស្ថិតក្នុងភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ត្រូវលោកអ៊ុំ សុផល បង្កើតទៅ ជាផ្ទះសំណាក់ និងកញ្ចុះបណ្តែតទឹក ដោយប្រមូលបានប្រាក់យ៉ាងច្រើន ក្រាស់ក្រែល ក្នុងមួយថ្ងៃៗ ដែលបញ្ហា ខាងលើ នេះ កាលពីដំបូង គេសង្កេតឃើញថា អាជ្ញាធរក្រុងប៉ោយប៉ែត មានការជំទាស់ យ៉ាងតឹងសរសៃ ក ដាក់គ្នា ដោយមិន អនុញ្ញាតិ អោយ លោកអធិការក្រុង ប៉ោយប៉ែត សាងសង់ សំណង់អ្វី នៅលើតំបន់ស្រះទឹកនោះ ជាដាច់ខាត ពីព្រោះ ដីស្រះខាងលើ គឺជាសម្បត្តិ របស់រដ្ឋ ប៉ុន្តែក្រោយមក មិនបាន មួយដង្ហើមចង្រឹតផង ស្រាប់តែគេឃើញ លោកអ៊ុំ សុផល កសាង សំណង់ឋានសួរគ៌នៅលើផ្ទៃទឹក បានយ៉ាងរលូន ដោយមានការ សម្របសម្រួល ពីលោក ប្រាក់ ប៉ូលី ប្រធាន សុរិយោដី ក្រុងប៉ោយប៉ែត ទៀតផង គេសង្ស័យថា លោកង៉ោ ម៉េងជ្រួន ក៏ទទួលបាន លាភសក្ខារៈ ពីលោកអធិការ ក្រុងប៉ោយប៉ែតដែរ។
គួរបញ្ជាក់ផងដែរថា នៅតំបន់ក្រុងប៉ោយប៉ែត ចំពោះមន្រ្តីមានអំណាចបុណ្យសក្តិធំ ចង់រំលោភ បំពាន យកដីផ្លូវធ្វើផ្ទះ ឬយកស្រះរដ្ឋបើកហាង ឬ ក៏រំលោភយកដីចំណីផ្លូវ ជាតិនិងដីចំណីរថយន្តភ្លើង មកធ្វើជាកម្មសិទ្ឋក៏គ្មាន អាជ្ញាធរ ឬ មន្រ្តីជំនាញណាម្នាក់ ហ៊ានមកចេញមុខទប់ស្កាត់ ម្តងណាឡើយ ផ្ទុយ ទៅវិញប្រសិនជាប៉ះចំរាស្រ្តក្រីក្រ តូចតាចពួកគេ ប្រាកដជា ប្រើអំណាចផ្តាច់ការ ដោយបញ្ជារឲ្យកងកម្លាំង ប្រដាប់អាវុធមកឈូសកម្ចេចកំទេច និងចាប់ដាក់គុក ច្រវ៉ាក់...
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង14:54 ថ្ងៃទី14 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ FPM ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  FPM{khmer news}

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons