Wednesday, July 17, 2013

ស្ទីល​ម៉ូដ​សក់​ប្លែក​ក្នុង​ពេល​ឃោសនា​បោះឆ្នោត




130717_11b
អំឡុង​ពេល​ឃោសនា​បោះឆ្នោត​គណបក្ស​នយោបាយ​នីមួយៗ​បាន​ធ្វើ​ក្បួន​ដង្ហែ​ របស់​ខ្លួន​យ៉ាង​គគ្រឹក គគ្រេង​នៅ​តាម​ដង​ផ្លូវ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ វិធីសាស្ត្រ​តុប​តែង​ខ្លួន​របស់​អ្នក​គាំទ្រ​ពិត​ជា​មាន​ភាព​ទាក់​ទាញ​ណាស់។
ស្ទីល​សក់​របស់​យុវជន​ម្នាក់​នេះ​គឺជា​ម៉ូដ​សក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​គាត់​កាត់​សក់ ដាក់​រូប​និមិត្ត​សញ្ញា​លេខ​រៀង និង​ឈ្មោះ​កាត់​ជា​ភាសា​អង់គ្លេស​របស់​គណបក្ស​នយោបាយ​ដែល​ខ្លួន​គាំទ្រ ហើយ​រូបភាព​នេះ​ត្រូវ​បាន​ចុច Like និង share បន្ដ​យ៉ាង​ច្រើន។
តាម​រយៈ​ការ​សរសេរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​អ្នក​ខ្លះ​គាំទ្រ​ចំពោះ​រូបភាព​នេះ​និង​មាន​អ្នក​ខ្លះ​រិះគន់​យ៉ាង​ចាស់ ​ដៃ។
កញ្ញា Seammech Kong បាន​សរសេរ​ថា៖ «ពិត​ជា​អស្ចារ្យ​ណាស់​អ្នក​ទាំង​អស់​គ្នា​»។
Tang Sela បាន​សរសេរ​យ៉ាង​ខ្លី​ថា​៖ «អេម»។
រីឯ កញ្ញា Sophia Dy វិញ បាន​បញ្ចេញ​យោបល់​របស់​ខ្លួន​ថា​៖ «ប្រសិន​បើ​ធ្វើ​បែប​នេះ​អាច​ឲ្យ​ស្រុក​ខ្មែរ​ប្រែ​ក្លាយ​ជា​ល្អ​ស្រួល​រស់​ នៅ ខ្ញុំ​នឹង​កាត់​សក់​បែប​នឹង​ដែរ​»។
បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក Kol Reach បាន​សរសេរ​យោបល់​ថា​៖ «សុទ្ធ​តែ​ក្មេង​ពាល​»។ លោក So Kha សរសេរ​ថា​៖ «ដូច​ឆ្កួត»។ រីឯ​លោក Bora Phen សរសេរ​ដោយ​ភ្ញាក់​ផ្អើល​ថា​៖ «ឱ​ម្ចាស់​ថ្លៃ​អើយ​!! ឃើញ​ហើយ​ចង់​ស្ទះ​!!»។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅ​ពី​ការ​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ដែល​ជា​ ក្បួន​ដង្ហែ​នៅ​តាម​ដង​ផ្លូវ បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​យាន​មួយ​ក្នុង​ការ​បង្ហាញ ជា​សាធារណៈ​ពី​ការ​គាំទ្រ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ក្នុង​រយៈ​ពេល​ ឃោសនា​បោះឆ្នោត​៣០​ថ្ងៃ៕Wednesday, 17 July 2013
ម៉ៅ ច័ន្ទដាលី
ភ្នំពេញ ប៉ុស្តិ៍

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons