Friday, July 12, 2013

ព្រះមហាក្សត្រ​លើកលែងទោស មេដឹកនាំ​បក្ស​ជំទាស់​


បើទោះបីជា​មិនទាន់​ផ្លូវការ​ក្ដី ប៉ុន្តែ​ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា ព្រះមហាក្សត្រ បាន​ឡាយព្រះហស្ថលេខា ព្រះរាជទាន​ទោស​ដល់​មេដឹកនាំ គ​ណ​បក្ស​ជំទាស់​រួ​ចហើយ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ១២ កក្កដា ឆ្នាំ ២០១៣​នេះ ។​
​កា​រស​ម្រេ​ចប្រោស​ព្រះរាជទាន​ទោស​ដល់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នេះ បានធ្វើ​ឡើង​តាម​ការស្នើសុំ ពី​សំណាក់​សម្ដេចនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ចំពោះ​អ្វីដែល​សម្ដេច​យល់ថា ជា​ដំណោះស្រាយ​តាម​យុទ្ធវិធី​ឈ្នះៗ រវាង​ខ្មែរ និង​ខ្មែរ និង​ដើម្បី​ការបោះឆ្នោតជាតិ​អណ​ត្តិ​ទី​៥ ថ្ងៃទី ២៨ កក្កដា ខាង​មុខ​ ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ ។​
​គួរ​បញ្ជាក់ថា លោក សម រង្ស៊ី  បាន​និរទេស​​ខ្លួន​ដោយ​ខ្លួនឯង ​ពី​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែ តុលា ឆ្នាំ ២០០៩ បន្ទាប់ពី​បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល ទាក់​ទង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា ​វៀតណាម  នៅ​ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ។ ក្រោយមក​តុលាការ​បាន​ផ្ត​ន្តា​ទោស​ឲ្យ​មេដឹកនាំ​បក្ស​ប្រ​ឆាំង​​រូបនេះ ជាប់ពន្ធនាគារ​រយៈពេល​ជាង​១០​ឆ្នាំ ពីបទ​ដក​តម្រុយ​បង្គោល​ព្រះ​ដែន និង​ក្លែង​ឯកសារ​ផែនទី ៕
​press magazine

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons