Friday, July 12, 2013

លោក សម រង្ស៊ី ផ្ញើសាររំលែកទុក្ខ ជូន សម្តេចតេជោ ហ៊ុន សែន


Photo by DAP-NEWS
ភ្នំពេញ៖ បន្ទាប់ពីមន្រ្តី ក្នុងជួររាជរដ្ឋាភិបាល ចូលរូមរំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន ដែល ឪពុករបស់សម្តេច ទទួល មរណភាព តំណាងឲ្យគណបក្ស ប្រឆាំងលោក សម រង្ស៊ី បានផ្ញើសារចូល រួមមរណទុក្ខ ដែលលោកអះអាងថា មរណភាព គឹជាការបាត់បង់បិតា ជីតា ជីតាទួតដ៏ល្អ។
លោក សម រង្ស៊ី បានថ្លែង នៅក្នុងសារ ចូលរូមមរណទុក្ខថា លោក និងភរិយា របស់លោក មានសេចក្តីក្រៀមក្រំ និងសោក ស្តាយ ជាទីបំផុត ដោយបានទទួលដំណឹង ដ៏សែនរន្ធត់ ពីមរណភាព របស់អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវជាបិតា របស់សម្តេច បានទទួលអនិច្ចកម្ម កាលពីវេលាម៉ោង៤ និង ១០នាទី ទៀបភ្លឺ ថ្ងៃសុក្រ ទី១២កក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំដោយជរាពាធ ។
មរណភាពនេះ គឺជាការបាត់ដបង់បិតា ជីតា ជីតាទូត ដ៏ល្អ ជាទីស្រឡាញ់និងជាទីគោរពដ៏ជ្រាលជ្រៅបំផុត របស់សម្តេច សម្តេច កិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រីព្រមទាំងចៅប្រុសចៅស្រីទាំងអស់។
លោកថា “ក្នុងនាមខ្លួនខ្ញុំ និងភរិយាខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្តេច សម្កេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូម បួងសួង នូវវិញ្ញាណក្ខ័ន្ធ របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី បានទៅសាយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។
លោក សម រង្ស៊ី សូមគោរពជូនពរសម្តេច សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា បច្នុប្បន្នសពអ្នកឧកញ៉ាភក្តី ហ៊ុន នាង តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅភូមិគ្រិះសម្តេចតេជោ ហ៊ុន សែន ផ្ទះលេខ៤១ ផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ខែកក្កដានេះ រហូតដល់ថ្ងៃពុធ ខែកក្កដា ឆ្នាំ២០១៣៕ ដោយៈ ដើមអម្ពិល (DAP)-ID: 011
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Cebu Pacific Air

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons