Friday, July 12, 2013

សម រង្ស៊ី ទទួលការលើកលែងទោស បន្ទាប់ពីគាត់ ទទួលកំហុស


  • Written by 
ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ: ​លោក​ សម រង្ស៊ី បាន​សរសេរ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ស្នើសុំ​ព្រះរាជទាន​លើកលែងទោស ដើម្បី​បើកផ្លូវ​ឲ្យ​លោក​ បាន​វិលត្រឡប់ ​ចូលក្នុង​ប្រទេស​កម្ពុជា​វិញ ដោយ​ពុំមាន​ការចាប់ខ្លួន​។​
យោងតាម​សំណើ​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមព្រៀង​ទូល​ស្នើសុំ​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែងទោស​ ដល់លោក សមរង្ស៊ី ដោយ​ឈរលើ​ស្មារតី​​បង្រួម​​ផ្សះផ្សារ​ជាតិ​។​

​ដោយមាន​សំណើ​ពី​ សម្តេចនាយក​រដ្ឋមន្ត្រី យ៉ាង​ដូច្នេះ ព្រះមហាក្សត្រ ក៏បាន​យល់ព្រម​ទៅតាម​សំណើ ក្នុងការ​ព្រះរាជទាន​ទោស​លោ​សម រង្ស៊ី​។​

​ ដំណឹង​នៃ​ការ​ព្រះរាជទាន​ទោស​ដល់​លោ​កសម រង្ស៊ី គឺ​ត្រូវបាន​ព្រះមហាក្សត្រ សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ឡាយព្រហស្ថលេខា លើព្រះរាជក្រឹត្យ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។

លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣ មាន​ការប្រជុំ​រវាង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ពី​ករណី​ស្នើ​សុំ​លើកលែង​ទោស​លោក សម រង្ស៊ី ទៅ​ព្រះមហាក្សត្រ ហើយ​សម្តេច​តេជោ ក៏​បាន​ចុះហត្ថលេខា​លើ​លិខិត​ស្នើ​លើកលែងទោស បញ្ជូន​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី គង់ សំអុល ដើម្បី​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។

លោក ផៃ ស៊ីផា​ន បាន​បន្តថា នៅក្នុង​លិខិត​លោក សម រង្ស៊ី ទូលថ្វាយ បានលើកឡើង​ពី​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១០-១១ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ និយាយ​លើកឡើង​អំពី​សម្តេច​តេជោ បាន​មានប្រសាសន៍​លើកឡើង ដែល​លោក សម រង្ស៊ី យល់ឃើញថា ការផ្សះផ្សា​ជាតិ​។​

​អ្នកនាំពាក្យ​ គណៈរដ្ឋមន្ត្រី បានបញ្ជាក់​ថា “​អ្វី​ដែល​ជា​ទស្សនៈទាន​ន​យោ​បាយ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ សាមគ្គី​ជាតិ ហើយ​ធ្វើឲ្យ​ប្រទេស មាន​តុល្យភាព​នយោបាយ និង​កិច្ចការ​ថែរក្សា​ប្រទេស​កម្ពុជា ឲ្យក្លាយ​ទៅ​ជា​ប្រទេស​សន្តិភាព​ពិតប្រាកដ​មួយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ឯកភាព ក៏​ចុះហត្ថលេខា​បញ្ជូនទៅ​ឯកឧត្តម សម្តេចចៅហ្វា​វាំង ឧបនាយករដ្ឋមន្ត្រី នៃ​ក្រសួង​ព្រះបរមរាជវាំង ដើម្បី​យក​លិខិត​នេះ ជូន​ទៅ​ថ្វាយ​ដល់​ព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​ព្រះ​ហត្ថលេខា ដើម្បី​អនុញ្ញាត​ឲ្យ​ឯកឧត្តម សម រង្ស៊ី បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ ហើយ​ឯកឧត្តម សម រង្ស៊ី ជា​ជន​មួយ មាន​សេរី​ចាប់តាំងពី​ពេល​ហ្នឹង​ទៅ​ហើយ​”​៕ ប្រភព ៖ CEN

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons