Saturday, July 13, 2013

បង្រ្កាប​ជន​ជាតិចិន​​ដី​​គោក​២០​នាក់​ ស្រ្តី​៩​នាក់​ ពាក់​ព័ន្ធ​ករណី​ជំរិត​ តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែត

ថ្ងៃទី​ 13 ខែកក្កដា ឆ្នាំ2013, ម៉ោង 06:50 PM ដោយ ៖ គួន ចំរើន

ភ្នំពេញ៖ កម្លាំង​នគរ​បាល​នាយក​ដ្ឋាន​​ប្រឆាំង​ភេរវ​កម្ម​ក្រសួង​មហា​​ផ្ទៃ​ ដឹក​​នាំ​​ដោយ​​លោក​​ ហៀង​​​ សុភ័ក្រ្ត​​ ព្រះ​​រាជ​​អាជ្ញា​​រង​​អម​​សាលា​​ដំបូង​​​រាជ​ធានី​ភ្នំពេញ​ ចុះ​បង្រ្កាប​បាន​ជន​ជាតិ​ចិន​២០​នាក់​ ក្នុង​នោះ​ស្រ្តី​៩​នាក់​ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​២៩០​ ផ្លូវ​លេខ​៦៤៤​​ ក្រុម​១៧​ ភូមិ​ដើម​ម៉ាក​ក្លឿ​ សង្កាត់​ច្បារ​អំពៅ​ទី​១​
កាល​​ពី​​វេលា​​ម៉ោង​​១​​និង​​១០​​នាទី​​ រសៀល​​ថ្ងៃ​​ទី​​១៣​​ ខែ​​កក្កដា​​​ ឆ្នាំ​​២០១៣​​។​​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​​លោក​ សូរ​​ ឃុន​ រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សនីយ៍​​និង​ទូរ​គមនា​គមន៍​​ និង​មាន​ការ​ណែ​​នាំ​ពី​នាយ​ឧត្តម​សេនីយ៍​ នេត​ សាវឿន​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្រ្កាប​ទី​តាំង​លួច​​ទិន្ន័យ​ទូរ​គមនាគមន៍​ក្រៅ​ ស្រុក​ របស់​​ជន​​ជាតិចិន ធ្វើការឃាត់ខ្លួនបានចំនួន២០នាក់ រូមទាំងស្រ្តីជនជាតិខ្មែរជាចុងភៅម្នាក់ផងដែរ។
ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាង ពាក់ព័ន្ធមួយចំនួនមានដូចជា ទូរស័ព្ទលើតុ និងLatop ជាច្រើនគ្រឿង រួចបិទទ្វារវីឡាខាងលើបណ្ដោះអាសន្ន រួចបញ្ជូនទៅអគ្គស្នងការនរគបាលជាតិ ។



 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons