Monday, July 15, 2013

ង្វៀង តិនស៊ុង និងថាក់ស៊ីន ​ចូលរួម​មរណៈទុក្ខ​សពឪពុកសម្ដេចនាយក​រដ្ឋមន្ត្រីដល់ភ្នំពេញ


នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន តិ​ន​ស៊ុ​ង និង​អតីត​នាយ​រដ្ឋមន្ត្រី​ថៃ​លោក ថាក់ ស៊ីន​ស៊ីណាវ៉ាត្រា កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បានមក​ប្រទេស​កម្ពុជា​ដើម្បី​គោរព​ វិញ្ញាណក្ខន្ធ​សព​បិតា សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន តិ​ន​ស៊ុ​ង
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន តិ​ន​ស៊ុ​ង
អ្នកឧញ៉ា​មហា​ភក្តី ហ៊ុន នាង ដែលជា​បិតា របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានទទួល​មរណៈភាព កាលពី​ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៣ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៩០ ឆ្នាំ។
​​មរណៈភាព​របស់​អ្នកឧកញ៉ា​គឺជា​សេចក្ដី​ក្រៀមក្រំ​យ៉ាង​ធ្ង​ន​ធ្ង​រ ដែល​មិនមែន​តែ​ក្រុមគ្រួសារ​សម្តេច​ទេ គឺ​ញាតិមិត្ត​អន្តរជាតិ​របស់​សម្ដេច ព្រះ​មា​ហា​ក្សត្រ ព​ល​រដ្ឋ​​កម្ពុជា និង​រួមទាំង​មេដឹកនាំ គណបក្សប្រឆាំង​គឺ​លោក សម រង្ស៊ី ផងដែរ៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons