Wednesday, July 17, 2013

នគរ​បាល​ខណ្ឌ​សែន​សុខ​ ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ ប្រើ​ប្រាស់​អាវុធ​ខុ​ស​ច្បាប់​


ថ្ងៃទី​ 17 ខែកក្កដា ឆ្នាំ2013, ម៉ោង 01:43 PM ដោយ ៖ អេង​ វុត្ថា


រាជធានីភ្នំពេញ​៖ ជន​​សង្ស័យ​​៣​​នាក់​​ កាំភ្លើង​ខ្លី​២​ដើម​ និង​ម៉ូតូ​២​គ្រឿង​ ត្រូវ​បាន​កម្លាំង​នគ​រ​បាល​​ខណ្ឌ​សែន​សុខ​ ធ្វើ​ការ​ឃាត់​ខ្លួន​ពី​បទ​ប្រើ​ប្រាស់​​អាវុធ​ខុស​ច្បាប់​ (គ្មានលិខិតអនុញ្ញាត) នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​​កាល់​តិច​ពេទ្យ​លោក​សង្ឃ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​
កាលពីវេលាម៉ោងវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កក្កដា ។
នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងនគរបាលខណ្ឌកំពុងល្បាតក្នុងភូមិសាស្រ្តខាងលើ ប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ក្នុងនោះ២នាក់ ជិះម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ 6465 និងម៉ូតូគ្រឿងទៀតម៉ាកស្មាស ស៊េរី២០១៣ ពណ៌ក្រហម អត់ស្លាកលេខ ។
ម៉ូតូទាំងពីរគ្រឿងខាងលើនេះ បានឈប់និយាយគ្នានៅមុខស្ថានីយប្រេងឥន្ធនៈកាល់តិចពេទ្យលោកសង្ឃ គួរឲ្យសង្ស័យ ទើប នគរបាលខណ្ឌសែនសុខ​ធ្វើការឃាត់ត្រួតពិនិត្យឃើញមានកាំភ្លើងខ្លី២ដើម ម៉ាកកា៥៤ និងម៉ាកកា៥៩ មិនមានលិខិតអនុញ្ញាតិត្រឹមត្រូវ ទើបធ្វើការឃាត់ខ្លួន​បញ្ជូនទៅអធិការ​ដ្ឋាន​ខណ្ឌសែនសុខ ។
ជនសង្ស័យទី១ មានឈ្មោះ យឹម រាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទីលំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
២ ឈ្មោះ យ៉ែម សុខី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរយោធា មានទីលំនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ និង៣ ឈ្មោះ ភិន ភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទីលំនៅស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ជាម្ចាស់ម៉ូតូស្មាសវី អត់ស្លាកលេខ ត្រូវបានដោះលែងវិញហើយ ។
ជនសង្ស័យ២នាក់ កាំភ្លើងខ្លី២ដើម និងម៉ូតូ២គ្រឿង ត្រូវបាននគរបាលខណ្ឌសែនសុខកសាង សំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕akt

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons