Tuesday, July 16, 2013

មនុស្ស​១៤​នាក់​ រង​របួស​ធ្ងន់​និង​ស្រាល​ ក្នុង​ហេតុការណ៏​ ក្រឡាប់​គោ​យន្ត​


ថ្ងៃទី​ 16 ខែកក្កដា ឆ្នាំ2013, ម៉ោង 02:53 PM ដោយ ៖​ សុក្រិត


កំពង់ឆ្នាំង​៖ មនុស​ប្រុស​ស្រី​ចំនួន​១៤​នាក់​ ក្នុង​នោះ​មាន​៦​នាក់​រង​របួស​ធ្ងន់​ក្នុង​​ហេតុ​ការណ៍​​គ្រោះ​​ថ្នាក់​​​ ក្រឡាប់​​គោ​យន្ត​មួយ។​ ហេតុ​ការណ៍​​នេះ​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៩​និ​១០​នាទី​​ព្រឹក ថ្ងៃ​ទី​១៦​ ខែ​កក្កដា​ ឆ្នាំ​២០១៣​​
នៅ​ត្រង់​ចំណុច​ភូមិ​កំព្រង​ ឃុំ​ផ្សា​ ស្រុក​បរិបួរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ ។​ បើតាមជនរងគ្រោះក្នុងហេតុការណ៍នោះឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាទៅចូលរួម ក្នុងពិធីមង្គលការបងប្ងូននៅឯខេត្តពោធិសាត់ ដោយធ្វើដំណើរតាមគោយន្តមួយគ្រឿង ដែលមានអ្នករួមដំណើរសរុប១៦នាក់ ទាំងអស់គ្នាមានទីលំនៅក្នុងភូមិ ឧិម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពពីជនរងគ្រោះដដែលបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកគោយន្តបានបើកគិចពីរថយន្តមួយគ្រឿង ដែលបើកមក​ពី​មុខក្នុងដំណើរច្រាសទិស្សគ្នា តែដោយយកចង្កូតជ្រុល ក៏ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យ បង្អែកស្រុកបរិបូរណ៍ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកគោយន្តដែលបង្កត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកបរិបូរណ៍ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕akt



 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons