Friday, November 9, 2012

ប្រធានាធិបតីអណ្ណតិថ្មីនេះ គឺលោក អូបាម៉ា


  Nov-08-2012
ក្រោយការបោះឆ្នោត ប្រកបដោយភាពស្វិតស្មាញបំផុត រវាងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និង គូប្រជែង របស់ខ្លួន គឺលោក មីតត៍ រ៉ូមនីយ៍ នោះមក លទ្ធផលមិនទាន់ផ្លូវការណ៍ បានចេញមកហើយ ដោយលោកអូបាម៉ា ជាអ្នក ទទួលបានជ័យជម្នះ យ៉ាងខ្លាំងទៅលើ លោក រ៉ូមនីយ៍ ដោយសម្លេងគាំទ្រ ២៨១ លើ ២០១។

                                    
ចំពោះសម្លេងសរុបទាំងអស់ មកពីបណ្តារដ្ឋនានាទូទាំងអាមេរិក គឺមាន ៥៣៨ សម្លេង ដោយតម្រូវឲ្យបេក្ខជន ណាមួយ ទទួលបានចាប់ពី ២៧០ សម្លេងឡើងទៅ នោះនឹងទទួលបានជោគជ័យ ជាប្រធានាធិបតីអណ្ណតិថ្មី តែម្តង។
គិតមកដល់ត្រឹមម៉ោង ១១ និង ៥០នាទី កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ការបោះឆ្នោតនៅអាមេរិក បានសម្រេចជាង ៨០% ភាគរយហើយ ដោយលទ្ធផលនោះ បានបង្ហាញយ៉ាងច្បាស់ហើយថា លោក អូបាម៉ា បានទទួលជោគជ័យ។ សម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅបន្ទាប់ ទៀតនេះ គឺការកំណត់ឲ្យអស់នូវ តំណែងតំណាងរាស្ត្រ ដែលត្រូវចូល ទៅអង្គុយក្នុងសភា ព្រមទាំងការជ្រើសតាំង សមាជិកព្រឹទ្ធសភាពផងដែរ៕

Latest

Hot

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons