Saturday, November 24, 2012

យុវជនចិត្តខាំ្លង ខឹងម្ដាយស្ដីបន្ទោសតិចតួច ផឹកថ្នាំប៉ងសម្លាប់ខ្លួន


  Nov-24-2012
ស្វាយរៀង​៖​ មាន​ភាព​ភ្ញាក់ផ្អើល​ពេញ​មន្ទីរពេទ្យ​ខេត្ដស្វាយរៀង​ ខណៈ​មាន​យុវជន​ម្នាក់​ផឹកថ្នាំ​បាញ់​ស្រូវ ​ត្រូវ​ក្រុម​គ្រួសារ
​ជួយ​សង្គ្រោះ​ដឹក​មក​កាន់​មន្ទីរ​ពេទ្យ​ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​=ឲ្យ​គ្រូពេទ្យ​ហួសចិត្ដ​គ្រប់ៗ​គ្នា​ បន្ទាប់​ពី​យុវជន​ខាងលើ​នោះ​
ដោះ​សេរ៉ូម​ និង​មិន​ឲ្យ​លាង​ក្រពះ​ រួច​និយាយ​ថា​ “​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​”​ ខណៈ​ជាតិ​ថ្នាំពុល​មិន​ទាន់​ធ្វើទុក្ខ​។​

                                       

​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង ​៤ ​និង ​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ភូមិ​កែវ​ជះ​
ឃុំ​បន្ទាយ​ក្រាំង​ ស្រុក​កំពង់​រោទ៍​។

​តាម​សម្ដី​បុរស​ត្រូវជា​ឪពុក​យុវជន​ចិត្ដខាំ្លង​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ​កូនប្រុស​ឈ្មោះ​ ចាន់​ សុផល​
អាយុ​ ១៨​ឆ្នាំ​ បាន​ដើរ​ផឹកស៊ី​ជា​មួយ​មិត្ដភក្ដិ​តាំងពី​ព្រឹក​រហូត​ដល់​វេលា​ម៉ោង​ ៣​រសៀល ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។​
ស្រប​ពេល​នោះ​ម្ដាយ​របស់​គេ​ដើរមក​ពី​ស្រែ​ខាងត្បូង​ផ្ទះ​ ក៏​ក្រឡេក​ឃើញ​កូន​ចិត្ដខ្លាំង​ដេក​គ្រែ​ខាង​មុខ​ផ្ទះ​ ដោយ​អាការៈ​
ស្រវឹងស្រា​។

ប្រភព​ដដែលបានបន្ត​ថា​ បន្ទាប់​មក​ម្ដាយ​ក៏​បាន​ស្ដីបន្ទោស​បន្ដិចបន្ដួច​ថា ​កុំ​គិតតែ​ផឹកស៊ី​ពេក​ ថ្ងៃ​ណា​ក៏​ឃើញ​តែ​ស្រវឹង​មិន​
ជួយ​ឪពុក​ម្ដាយ​សោះ​។​ គ្រាន់តែ​ពាក្យ​នេះ​ ភ្លាម​ធ្វើ​ឲ្យ​យុវជន​ចិត្ដ​ខាំ្លង​ស្ទុះ​ចូល​ទៅ​ក្នុងផ្ទះ​ទាញ​យក​ថ្នាំ​ ទឹក​បាញ់​ស្រូវ​មក​ផឹក​
បាន​ពាក់កណ្ដាល​ រូប​គាត់​ជា​ឪពុក​ក្រឡេក​ ឃើញ​ក៏​រត់​ទៅ​ទះ​ថ្នាំ​ចេញ​ និង​ដឹក​មក​សង្គ្រោះ​អាយុជីវិត​។

ប្រភព​ដដែល​បន្ដទៀត​ថា​ ខណៈ​ក្រុម​គ្រូ​ពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ និង​លាង​ក្រពះ​ ស្រាប់តែ​កូនប្រុស​រើបម្រះ​ និង​ស្រែ​កថា​
“​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​”​។​ ខណៈនោះ​ រូប​គាត់​ជា​ឪពុក​ខំ​ចាប់​ដែរ​តែ​មិន​ឈ្នះ​ បាន​ត្រឹមតែ​ឈរ​មើល ​និង​គ្រវីក្បាល
​តែ​ប៉ុណ្ណោះ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons