Tuesday, November 13, 2012

អ្ន​កកា​សែត​​១​​​៨៥​០នា​ក់​​នឹ​ង​ម​ក​ចូ​លរួម​យក​ព័​ត៌​មា​ន​ ពី​​​កិ​ច្ច​​​ប្រ​ជុំ​​កំ​​ពូ​ល​​​អា​ស៊ា​ន​​​​​​


ថ្ងៃទី​ 13 ខែវិច្ឆិកា ឆ្នាំ2012, ម៉ោង 07:11 AM ឈ ភ
1


អ្នក​កាសែត​ជនជាតិ​កម្ពុជា​ចំនួន​៩២៦នាក់ និង​អ្នក​កាសែត​បរទេស​ចំនួន​៩២៤​នាក់​មក​ពី​៤១​ប្រទេស នឹង​មក​ចូល​រួម​យក​ព័ត៌មាន​ស្តីពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ។
នៅព្រឹក ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងឱកាសជួបជុំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជា ១០០ នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អ្នក​កាសែត​ទាំង​ជាតិ និង​​​អន្ត​រជា​​តិ​​​ប្រមា​ណ​​១​៨៥០​នា​ក់​​ ក្នុ​​ង​​នោះ​មា​ន​អ្ន​ក​​កា​សែ​ត​​ជ​ន​​ជា​តិ​កម្ពុជា​ចំនួន​៩២៦នាក់ និង​អ្នក​កាសែត​បរទេស​ចំនួន​៩២៤​នាក់​មក​ពី​៤១​ប្រទេស នឹង​មក​ចូល​រួម​យក​ព័ត៌មាន​ស្តីពី​កិច្ច​ប្រជុំ​កំពូល​​អា​ស៊ា​ន​ ​ដែ​ល​​ប្រ​ទេស​​​កម្ពុជា​​នឹ​ង​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ។ ​ដើម្បី​សម្រួល​ដល់​អ្នក​កាសែត​ជន​ជាតិ​បរទេស លោ​ក​ខៀ​វ​​ កា​ញា​រិទ្ធ​ បា​ន​​​ឲ្យ​​ដឹ​ង​​​ថា​ លោក​បាន​ត្រៀម​រៀបចំ​ក្រុម​មួយ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​រង់ចាំ​សម្រួល​ការងារ​គ្រប់​បែប​យ៉ាង​ដល់​ពួក​គេ។
​លោកខៀវ កាញារិទ្ធ ក៏​បាន​ធ្វើ​ការ​សំណូមពរ​ផង​ដែរ​អ្នក​កាសែត​កម្ពុជា​ទាំង​អស់​ដែល​ចូល​រួម​ យក​ព័ត៌មាន​ក្នុង​កិច្ច​​ប្រ​ជុំ​​​កំ​ពូ​ល​​​អា​ស៊ា​ន​​​ខា​ង​​មុ​ខ​ ​គួ​រ​​​ស្លៀ​ក​​​សំ​លៀ​ក​បំ​ពា​ក់​​​សម​រ​ម្យ​ ​និ​ង​​មិ​ន​​​គួរ​ជជែក​គ្នា​ឡូឡា​នៅ​ក្នុង​បន្ទប់​យក​ព័ត៌មាន​នោះ​ទេ។
លោកខៀវ កាញារីទ្ធមានប្រសាសន៍ដែរថា កម្ពុជាមានការទទួលខុសត្រូវយ៉ាងធំ និងអស្ចារ្យសម្រាប់កិច្ចប្រជុំនេះ ដែលមានថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក នឹងចូលរួមដែរនោះ ហើយយើងមានកិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងយើងផ្ទាល់ ប៉ុន្តែយើងក៏សហការ ជាមួយកម្លាំងរបស់គេជា​ច្រើ​ន​ផ្នែក​ដែ​​រ ​​ទើប​បា​ន​ជា​ ​សា​លា​ក្រុង​ ​អំ​ពា​វ​នា​វកុំ​ឲ្យ​មា​ន​ច​លនា​​​ប៉ះបោ​លអ្វីកើតឡើង ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ក្នុងពេលកិច្ចប្រជុំ។
លោកខៀវ កាញារីទ្ធ បានធ្វើការដាស់តឿនក្រើនរំលឹកដល់ជនមួយចំនួនដែលតែងតែឆ្លៀតឱកាសធ្វើបាតុ​ក​ម្ម​ ឬ​កូ​ដ​កម្ម​នោះ​ ​ថា​ ដើ​ម្បី​ជៀ​ស​វា​ងនូ​វ​ប​ញ្ហា​ស្មុ​គ​ស្មា​ញ ​និ​ង​ភា​ពអ​ស​ក​ម្ម​ទាំងឡាយណា អាចកើតមានឡើង ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានខាងមុខ ពុំគួរប្រព្រឹត្តនូវសកម្មភាពបែបនេះទេ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons