- Thursday, 15 November 2012 09:10
ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺប្រមាណជាង
៨០០គ្រួសារ
នៅថ្ងៃពុធនេះបានទទួលប័ណ្ណកម្មសិទ្ធិជាផ្លូវការរបស់ខ្លួនជា
លើកដំបូងបន្ទាប់ពីមានការចុះវាស់វែងដីធ្លីធ្វើឡើងដោយក្រុម
យុវជនស្ម័គ្រចិត្ត។

ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនោះបានធ្វើឡើងដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោក ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋក្នុងឃុំសង្កែសាទកសុ្រកឱរ៉ាល់ ដែលទទួលបានប្លង់កម្មសិទ្ធិ ប្រើប្រាស់ដីធ្លីដែលមានប័ណ្ណនេះឱ្យត្រឹមត្រូវដើម្បីជាប្រយោជន៍ របស់ខ្លួន ព្រមទាំងខិតខំបង្កបង្កើនផលដំណំាឱ្យបានកាន់តែច្រើនតាមដែលធ្វើ ទៅបាន។
បន្ថែមលើសនេះ លោកនាយករដ្ឋមន្រ្តី ក៏បានស្នើអាជ្ញាធរពាក់ព័ន្ធជំរុញការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ឱ្យបានកាន់តែឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។
បញ្ហាដីធ្លីនៅ ប្រទេសកម្ពុជាធ្លាប់នាំឲ្យការរិះគន់ពីអ្នកវិភាគថា កម្ពុជាអាចនឹងមានបដិវត្តន៍ដីធ្លីកើតឡើង ប្រសិនបើគ្មានដំណោះស្រាយសមស្របណាមួយទេនោះ៕ ប្រភពព័ត៌មានៈ ABC