Saturday, November 24, 2012

អាកាសចរណ៍ មីយ៉ាន់ម៉ា នឹងហោះមកត្រង់កម្ពុជា ជាថ្មី


Nov-24-2012
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ នេះថា ក្រុមហ៊ុន អាកាសចរណ៍ អន្តរជាតិនៃសហភាព មីយ៉ាន់ម៉ា MAI នឹងកំណត់ការហោះដោយត្រង់ របស់ខ្លួនឡើងវិញមកកាន់ព្រះរាជា ណាចក្រកម្ពុជា នៅខែក្រោយនេះ បន្ទាប់ពីមានការផ្អាក ជាបណ្តោះអាសន្ន អស់រយៈពេល ៣ខែមកនោះ។

                                  
មន្ត្រីក្រុមហ៊ុន MAI បានប្រាប់ស៊ិនហួ ទៀតថា ការហោះហើរនោះនឹងត្រូវប្រើប្រាស់ យន្តហោះ អ៊ែរប៊ូស A-320 ដោយនឹង មានការហោះហើរដោយ ត្រង់ពីទីក្រុងយុំាងហ្គន មកកាន់រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃពុធ និង ថ្ងៃសៅរ៍ ហើយនឹងពី យុំាងហ្គន ទៅខេត្តសៀមរាប ជារៀងរាល់ថ្ងៃចន្ទ និង ថ្ងៃសុក្រផងដែរ។ ចំពោះការហោះ ដោយត្រង់ពីយុំាងហ្គន ទៅ ភ្នំពេញបានចាប់ផ្តើម តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ មកម្ល៉េះ រីឯ យុំាងហ្គន ទៅសៀមរាប គឺចាប់ផ្តើមកាលពី ខែមីនា ឆ្នាំ ២០១១ កន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា ការហោះហើរដោយត្រង់រវាងប្រទេសទាំងពីរ មីយ៉ាន់ម៉ា និងកម្ពុជានេះ បានសម្រេចឡើង កាលពីកិច្ច ប្រជុំកំពូល នៃយុទ្ធសាស្ត្រសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ (ACMECS) លើទី ៤ និង កិច្ចប្រជុំកំពូល CLMV លើកទី ៥ ដែលបានប្រារព្ធឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅនេះ ដោយគោលបំណង របស់កិច្ចប្រជុំគឺចង់ អភិវឌ្ឍន៍ វិស័យឧហ្សាកម្ម ទេសចរណ៍នៅក្នុងតំបន់នេះ ៕www.cam111.com


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons