Nov-23-2012
ភ្នំពេញ៖ ជនសង្ស័យ ២នាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ័យជំនះឃាត់ ខ្លួនបន្ទាប់ពីឆក់ទូរស័ព្ទ
ជនជាតិចិន ដែលកំពុងជិះរ៉ឺម៉កម៉ូតូ កង់បីបានហើយបម្រុងរត់គេចខ្លួន តែរត់មិនរួច ហើយជនរងគ្រោះស្រែកឆោឡោធ្វើឲ្យ
ពេលនោះប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ព្រួតគ្នាចាប់ទាល់តែបាន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅមុខព្រះអង្គ
ដងកើ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ ច័ន្ទ រតនា ភេទប្រុស និងឈ្មោះ គល់ ហង្ស
ភេទប្រុស អ្នកទាំង២មានអាយុជាង ២០ឆ្នាំបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីបុរសជនជាតិចិនម្នាក់។ ក្នុងនោះ
សមត្ថកិច្ចបានដកហូតវត្ថុតាងវត្ថុតាងម៉ូតូ ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-0018។
តាមសាក្សីនៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនមានគ្នាប្រមាណ ៥នាក់ បានធ្វើដំណើរ
ដោយជិះរ៉ឺម៉កម៉ូតូកង់៣ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ
២នាក់ខាងលើជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1J-0018 មកអែបរ៉ឺម៉ក ហើយក៏ឆក់ទូរស័ព្ទដៃពី
បុរសជនជាតិចិនម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូគេច។ ភ្លាមៗនោះជនរងគ្រោះក៏បានស្រែកឆោឡោឡើងធ្វើឲ្យ
ប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ នាំគ្នាក្របួចបានជាមួយនគរបាលប៉ុស្ដិ៍តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ជ័យជំនះឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿង
ដើម្បីចាត់ការបន្ដ៕www.tcnewscambodia.com