Wednesday, November 14, 2012

រថយន្តកាមរីបោលបុក រថយន្តយីឌុប ស្លាប់៥នាក់នៅនឹងកនែ្លង


Nov-15-2012
បន្ទាយមានជ័យ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​ ១ និង​ ៥០​នាទី​រសៀល
​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១២ នៅ​ចំណុច​មុខ​សាកលវិទ្យាល័យ​មានជ័យ ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា
ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បណ្ដាលឲ្យ​មនុស្ស​ជិះ​ពេញ​រថយន្ត​តូច​ចំនួន​ ៥​នាក់​បាន​ស្លាប់​នៅ​នឹងកន្លែង
ហើយ​តៃកុង​បើកបរ​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប បាន​គេចខ្លួន​បាត់​.។

                                      

                                      

                                      

                                      

តាមប្រភពព័ត៌មានពីកនែ្លងកើតហេតុបានឲ្យដឹង​
 រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប​ម៉ាក​ហ្វ៊ុយ​សូ ពណ៌​ត្រេអ៊ី​ជា​របស់​ក្រុមហ៊ុន​
ដឹកជញ្ជូន ​HC ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A-3245 បាន​បើក​រេ​ចូល​ចំណែក​ផ្លូវ​របស់​រថយន្ត​ធុន​រថយន្ត​រងគ្រោះ​ម៉ាក
តូយ៉ូតាកាមរី ចង្កូត​ស្តាំ​ ស៊េរី​៩៣ ពណ៌​បៃតង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2F-4665 ពណ៌​សំបក​ឪឡឹក ហើយ​កិន​ពីលើ​
បណ្ដាលឲ្យ​មនុស្ស​ ៥​នាក់​ដែល​ជិះ​លើ​រថយន្ត​តូច​បាន​ស្លាប់បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​។

ប្រភពដដែលបានបន្តថា រថយន្ត​ធុន​តូច​ដែល​ដឹក​អ្នកដំណើរ​ជា​អ្នក​រកស៊ី​ត្រី​ធ្វើដំណើរ​ពី​ក្រុងប៉ោយ​ប៉ែតឆ្ពោះ​ទៅ​
ខេត្ត​បន្ទាយមានជ័យ ហើយ​រថយន្ត​បង្ក​ប្រភេទ​ធុន​ធំ​យី​ឌុប​​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា ​ក៏រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​របស់​
រថយន្ត​ធុន​តូច​បណ្ដាលឲ្យ​កិន​ពីលើ​តាំងពីក្បាល​រហូត​ដល់​បាំង​ក្រោយ​ខ្ទេច​ម៉ដ្ឋ​រមូលគ្នា​ស្ទើរ​មិន​ស្គាល់ ហើយ​សព
​ទាំង​ ៥​នាក់​ខ្ទេច​ម៉ដ្ឋ​ក្នុង​រថយន្ត​នោះ​តែម្ដង​។

ប្រភព​ព័ត៌មាន​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ ​ដែល​ធ្វើឲ្យ​រថយន្ត​ធុន​ធំ​រេចង្កូត​កិន​សម្លាប់​មនុស្ស​៥​នាក់​នោះ​ទេ ព្រោះ​តៃកុង​
រថយន្ត​ធុន​ធំ​ឃើញ​ហេតុការណ៍​មិន​ស្រួល​គេច​ខ្លួន​បាត់​។

អ្នក​បើក​បរ​រថយន្ត​កា​ម​រី​បាន​ស្លាប់​បាត់បង់​ជីវិត​មាន​ឈ្មោះ អុំ សុភ័​ក្រ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ និង​អ្នករួមដំណើរ​សុទ្ធតែ
​ជា​ស្ត្រី​បាន​ស្លាប់​មានឈ្មោះ យ៉ែម សុខា អាយុ ៣៥​ឆ្នាំ​, ឈ្មោះ យ៉ាន់ ឃួន អាយុ ៤១​ឆ្នាំ​, ឈ្មោះ សុខ អាយុ ៣៣​ឆ្នាំ
និង​ឈ្មោះ ណាន សា​រ៉ើយ អាយុ ១៤​ឆ្នាំ​។ ស្ត្រី​ទាំង ៤​នាក់ បាន​ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​នោះ​។

គួរបញ្ជាក់ថា នេះ​គឺជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បំផុត ដែល​បង្កឡើង​ដោយ​ការ​បុក​ពេញទំហឹង ពី​រថយន្ត​ដែល​ធ្វើដំណើរ​តាម​ដង​ផ្លូវ ក្នុង​ល្បឿន​លឿន​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក សួន នី​ប៉ូ ប្រធាន​ផ្នែក​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​៕cam111

Latest

Hot

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons