Friday, November 2, 2012

ពីរ​ខែ​ទៀត ក្រសួង​នឹង​ចុះ​រឹត​បណ្តឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន


  • PDF
ស្នាមគំនូស គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត និងរថយន្ត។រូបថតហេង ជីវ័ន
ក្រសួង​មហាផ្ទៃ និងចុះ​អនុវត្ត​ការ​រឹត​បណ្តឹង​ច្បាប់ ទៅ​តាម​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ រឺ ក្រុមហ៊ុន​ដឹក​ទំនិញ​ទំាង​ឡាយ​ណា ​នៅ​តែ​បន្ត​បើកបរ​ល្មើស​ច្បាប់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​នៅ ​ក្នុង​ឆ្នាំ​២០១២​នេះ នៅ​រយៈ​ពេល​២​ខែ​ទៀត។
ថ្លែង​ក្នុង​សិក្ខា​សាលា ​ថ្នាក់​ជាតិ​មួយ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ លោក​ហ៊ឹម យ៉ាន់ ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា នៅ​ចុង​ឆ្នាំ​២០១២​នេះ និង​ធ្វើ​ការ​បូក​សរុប​ពី​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​ពាក់​ព័ន្ធ​និង​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ រួម​ទាំង​រថយន្ត​ដឹក​ទំនិញ​ផ្សេងៗ ផងដែរ បន្ទាប់​មក​យើង​និង​ធ្វើ​ការ​ប្រឡង​ប្រណាំង​មួយ ដោយ​បង្កើត​គណៈ​កម្មាធិការ​សម្រាប់​ធ្វើ​ការ​វាយ​តម្លៃ ​ទៅ​លើ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា ​ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ ក្នុង​នោះ​យើង​និង​ចាត់​វិធាន ការ​​ព្រមាន​ ធ្វើកិច្ច​សន្យា​ផាក​ពិន័យ​ ដាក់​លក្ខខណ្ឌ​ថ្មីៗ​ថែម​ទៀត​ផង​ដែរ​។
បើ​ទោះ​បី​ជា​មន្ត្រី​ខាង​លើ​ នេះ នៅ​មិន​ទាន់​ធ្វើ​ការ​បញ្ជាក់​អំពី​ចំនួន​គ្រោះ​ថ្នាក់ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​​ដឹក​អ្នក​ដំណើរ រឺ រថយន្ត​ដឹក​ទំនិញ​ផ្សេងៗ​យ៉ាង​ណា​ក្តី ប៉ុន្តែ​បើ​តាម​របាយ​ការណ៍​ឆមាស​ទី១​របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ ក្រសួង​មហាផ្ទៃ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទទួល​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បិ៍ ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន​១៦​ក្រុមហ៊ុន មាន​ក្រុម​ហ៊ុន​កាពីតូល​បាន​បង្ក​ឲ្យ​មាន​ករណី​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ​១៣​ករណី និង​ស្លាប់​មនុស្ស​១៨​នាក់ ក្រុមហ៊ុន​រិទ្ធិ​មុន្នី មាន៤​ករណី ស្លាប់​២នាក់ ក្រុមហ៊ុន​ជីអេសធី ៤​ករណី ស្លាប់​៦នាក់ និង​ក្រុមហ៊ុន​ផារ៉ាម៉ោន​អង្គរ​មាន​២ករណី ស្លាប់​៣​នាក់ និង​របួស​៤៦​នាក់ ដោយ​ឡែក​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ផ្សេងៗ​មាន​តិច​តួច​ករណី​ប៉ុណ្ណោះ។
ចំណែក ​ឯករណី ល្មើស​ល្បឿន​កំណត់​ក្នុង​រយៈពេល​ដូចគ្នា​មាន​ក្រុមហ៊ុន​កាពីតូល ១២​លើក ក្រុមហ៊ុន​សាប៉ាកូVN ១០​លើក ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​៨លើក រឹទ្ធិមុន្នី ៨លើក។
លោក​ហ៊ឹម យ៉ាន់ បាន​បន្ថែម​ថា៖«ប្រសិន​បើ​ក្រុមហ៊ុន​ណាមួយ​នៅ​តែ​បន្ត​ល្មើស​ច្បាប់​ក្រោយ​ ពី​មាន​ការ​ចុះ​អនុវត្ត​ណែនាំ​រួច​ហើយ​មិន​ព្រម​ស្តាប់ យើង​និង​សរសេរ​លិខិត​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល​ឲ្យ​មាន​វិធាន​ការណ៍​បន្ត»។ឃួន លក្ខិណា (ភ្នំពេញប៉ុស្តិ៍)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons