Thursday, October 4, 2012

សម្ដេចហ៊ុន ​សែន​៖ ពិធី​បុណ្យ​អុំទូក​ នឹង​រៀប​ចំដូច​រាល់ឆ្នាំ


ថ្ងៃទី​ 04 ខែតុលា ឆ្នាំ2012, ម៉ោង 08:06 AM ឈ ភ
1

តាមប្រភពពី​ BTV បាន​ឲ្យ​ដឹង​ថា ​ព្រឹក​​ថ្ងៃទី​៤ តុលា​​នេះ ​នៅ​​វិទ្យា​ស្ថាន​​ជាតិ​​អប់រំ​ សម្ដេច​​​អគ្គ​មហា​សេនា​បតី​​តេជោ ​ហ៊ុន​ សែន​ បាន​​អញ្ជើញ​​ជា​​អធិបតី​​ក្នុង​​ពិធី​​ប្រគល់​​វិញ្ញា​បន​​បត្រ​ និង​​សញ្ញា​បត្រ​ ជូន​​ដល់​​សិក្ខា​កាម​​ថ្នាក់​​វិជ្ជា​ជីវៈ​ និង​និស្សិត​​ជ័យ​​លាភី ​ថ្នាក់​​បរិញ្ញា​​បត្រ​រង,​ ថ្នាក់​​បរិញ្ញា​បត្រ និង​ថ្នាក់​​បរិញ្ញា​បត្រ​​ជាន់​​ខ្ពស់ ​នៃ​​សាកល​​វិទ្យា​ល័យ​​ធន​​ធាន​​មនុស្ស ​ចំនួន​​១​.៧៨៧​នាក់​ , ​ ។
​ តាម​របាយ​ការណ៍​របស់​ លោក​ សេង ​ផល្លី​ សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​ធន​​ធាន​មនុស្ស ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​ មាន​សិក្ខា​កាម ​និង​និស្សិត​កំពុង​សិក្សា ​សរុប​ចំនួន ​៨​.៤២៦​នាក់​។ គិត​ចាប់​ពី​ឆ្នាំ​សិក្សា​ ១៩៩៨​-១៩៩៩​ មក​ដល់​ឆ្នាំ​សិក្សា ​២០១១​-២០១២​នេះ ​ដោយ​គិត​ ទាំង​សិក្ខា​កាម​ និ​ង និស្សិត​ជ័យ​លាភី ​ទទួល​វិញ្ញា​បន​បត្រ ​និង​សញ្ញាបត្រ​នេះ​ផង​ សិក្ខា​កាម​ និង​និស្សិត​ ដែល បាន​បញ្ចប់​ការ​សិក្សា ​មាន​ចំនួន​សរុប​ ២៧.៩១៧​នាក់ ​ដែល​ក្នុង​នេះ​មាន​នារី​ ៨​.៦៧៩​នាក់​ ។
ថ្លែងក្នុងពិធីនោះ សម្ដេច​តេជោ ​ហ៊ុន ​សែន ​បាន​ឆ្លើយ​តប​ចំពោះ​ មនុស្ស​មួយ​ចំនួន​ដែល​តែង​តែ ​ធ្វើ​ការ​វិភាគ​រិះ​គន់​ ក៏​ដូច​ជា​បន្ទុច​បង្អាក់​ ចំពោះ​សកម្ម​ភាព​ និង​កិច្ច​ប្រឹង​ប្រែង​ របស់​រាជ​រដ្ឋា​ភិបាល ​ហើយ​ជា​មួយ​នេះ ​សម្ដេច​តេជោ ​ក៏​បាន​រំលឹក​អំពី​ការ​អនុវត្ត​គោល​នយោ​បាយ​ចាស់​សកម្ម​ភាព​ថ្មី ​របស់​រាជ​រដ្ឋាភិបាល​ លើ​វិស័យ​ដី​ធ្លី​ ដែល​ក្នុង​នេះ​ក៏​មាន​និស្សិត​ សាកល​វិទ្យា​ល័យ​ធន​ធាន​មនុស្ស ​ចំនួន​១៦​នាក់​ បាន​នឹង​កំពុង​ចូល​រួម​ផង​ដែរ​។
​សម្ដេច​ បាន​បញ្ជាក់​ថា ​នៅ​ក្នុង​ឆ្នាំនេះ​ ពិធី​បុណ្យ​អុំទូក​ នឹង​រៀប​ចំ ​ដំណើរ​ការ​ដូច​រាល់​ឆ្នាំឡើង​វិញ​ ។ ប៉ុន្តែ​ក្នុង​នោះដែរ​ ទោះ​ជា​ស្ថាន​ភាព​ទឹក​ជំនន់​ឆ្នាំនេះ​ អាច​ទស្សន៍​ទាយ​ថា ​មិន​​អាក្រក់​ដូច​ទឹក​ជំនន់​ឆ្នាំ​២០១១ ​ក៏ដោ​យ ​ក៏​សម្ដេច​នៅតែ​អំពាវនាវ​ឲ្យ​គ្រប់​ទីកន្លែង​ បន្ត​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ស្ថាន​ភាព​ទឹក​ជំនន់​នេះ ​នៅ​មិន​ទាន់​ចប់​នៅឡើយ ​៕agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons