ព្រះមហាក្សត្រខ្មែរ
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី, សម្តេចហ៊ុន ,សម្ដេចសង្ឃ យាង
និមន្តនិងអញ្ជើញទៅដល់ក្រុងប៉េកាំង ដើម្បីដង្ហែព្រះសពរបស់អតីត
ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហនុ ប៉េកាំង (Xinhua): ព្រះមហាក្សត្រកម្ពុជានរោត្តម សីហមុនី និងសម្តេចហ៊ុន សេន នាយករដ្ឋមន្ត្រី បានមកដល់ក្រុងប៉េកាំង កាលពីរសៀលថ្ងៃចន្ទ ដើម្បីដង្ហែព្រះសពអតីតព្រះមហាក្សត្រនរោត្តម សីហនុ
ដែលបានសោយទិវង្គតនៅទីក្រុងប៉េកាំង ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា កាលពីវេលាម៉ោង២ និង០០នាទី (ម៉ោងនៅប៉េកាំង ស្មើនឹងម៉ោង១និង២០នាទី ម៉ោងនៅកម្ពុជា)។ គណៈប្រតិភូនេះ ត្រូវបានស្វាគមន៍ ដោយរដ្ឋមន្ត្រីការបរទេសចិន យ៉ាង ជាឆឺ៕

