Thursday, September 27, 2012

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួល​បណ្តឹង ៨០០​ករណី​ក្នុង​ឆ្នាំ​២០១២ Thursday, 27 September 2012 15:23 Neath Hits: 36 E-mail Print PDF លោក ឱម យ៉ិន​ទៀង (ឆ្វេង)ធ្វើប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ។រូបថត ហេង ជីវ័ន ភ្នំពេញៈអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​នៅ ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អង្គភាព​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន ៨០០ ករណី​ក្នុង​សំណុំ​រឿង​ពុក​រលួយ ដែល​បច្ចុប្បន្ន​កំពុង​បើក​ការ​ស៊ើប​អង្កេត​បាន​តែ ៣០%ប៉ុណ្ណោះ។ មាន​ ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌​មាន នៅ​ក្រៅ​កិច្ច​ប្រជុំ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (UNCAC) លោក ឱម យ៉ិនទៀង​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និយាយ​ថា ក្នុង​រយៈ​ពេល​ ៨ខែ ក្នុង​ឆ្នាំ​២០១២​នេះ មាន​បណ្តឹង​រឿង​ពុក​រលួយ​ចំនួន ៨០០​ករណី ដែល​ក្នុង​នោះ​មាន ៥០% ជា​បណ្តឹង​អនាមិក ដែល​ច្រើន​ជាង​ឆ្នាំ​មុន​មាន​ប្រមាណ​ពី ៦០០​ទៅ ៧០០​បណ្តឹង ហើយ​អនាមិក ៩០%។ លោក ​បាន​បញ្ជាក់​ថា «​នៅ​ក្នុង​ចំណោម​ពាក្យ​បណ្តឹង ចំនួន ៨០០ ពាក្យ​បណ្តឹង​នោះ គឺ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​យក​មក​ធ្វើការ​ស៊ើប​អង្កេត បាន​ចំនួន​ប្រមាណ ៣០ ភាគរយ​ហើយ​»។ លោក ​ ឱម យ៉ិន​ទៀង បាន​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​បើក​ការស៊ើប​អង្កេត លើ​ពាក្យ​បណ្តឹង​ផ្សេង​ទៀត ដែល​ទាក់ទង​នឹង​បទ​ល្មើ​ពុក​រលួយ និង​បទល្មើស​ឧក្រិដ្ឋកម្ម​មួយ​ចំនួន និង​កំពុង​ធ្វើការ​ស៊ើបសួរ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ការ​កាប់​ព្រៃឈើ​ផង​ ដែរ។ គួរបញ្ជាក់ថា នៅ​ក្នុង​អង្គសិក្ខា​នោះ លោក ឱម យ៉ិន​ទៀង ក៏​បាន​ធ្វើ​ការ​រិៈគន់​ចំពោះ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​អ្នក​រាយ​ ការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស របស់​អង្គការ​សហ​ប្រជាជាតិ លោក​សូរិយា ស៊ូប៊ែរឌី​ដែល​បាន​ចេញ​របាយ​ការណ៍​មួយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ដែល​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ។ លាង ផាន់ណារ៉ា (ភ្នំពេញប៉ុស្តិ៍)



ភ្នំពេញៈអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​នៅ ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អង្គភាព​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន ៨០០ ករណី​ក្នុង​សំណុំ​រឿង​ពុក​រលួយ ដែល​បច្ចុប្បន្ន​កំពុង​បើក​ការ​ស៊ើប​អង្កេត​បាន​តែ ៣០%ប៉ុណ្ណោះ។
មាន​ ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌​មាន នៅ​ក្រៅ​កិច្ច​ប្រជុំ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (UNCAC) លោក ឱម យ៉ិនទៀង​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និយាយ​ថា ក្នុង​រយៈ​ពេល​ ៨ខែ ក្នុង​ឆ្នាំ​២០១២​នេះ មាន​បណ្តឹង​រឿង​ពុក​រលួយ​ចំនួន ៨០០​ករណី ដែល​ក្នុង​នោះ​មាន ៥០% ជា​បណ្តឹង​អនាមិក ដែល​ច្រើន​ជាង​ឆ្នាំ​មុន​មាន​ប្រមាណ​ពី ៦០០​ទៅ ៧០០​បណ្តឹង ហើយ​អនាមិក ៩០%។
លោក ​បាន​បញ្ជាក់​ថា «​នៅ​ក្នុង​ចំណោម​ពាក្យ​បណ្តឹង ចំនួន ៨០០ ពាក្យ​បណ្តឹង​នោះ គឺ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​យក​មក​ធ្វើការ​ស៊ើប​អង្កេត បាន​ចំនួន​ប្រមាណ ៣០ ភាគរយ​ហើយ​»។
លោក ​ ឱម យ៉ិន​ទៀង បាន​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​បើក​ការស៊ើប​អង្កេត លើ​ពាក្យ​បណ្តឹង​ផ្សេង​ទៀត ដែល​ទាក់ទង​នឹង​បទ​ល្មើ​ពុក​រលួយ និង​បទល្មើស​ឧក្រិដ្ឋកម្ម​មួយ​ចំនួន និង​កំពុង​ធ្វើការ​ស៊ើបសួរ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ការ​កាប់​ព្រៃឈើ​ផង​ ដែរ។
គួរបញ្ជាក់ថា នៅ​ក្នុង​អង្គសិក្ខា​នោះ លោក ឱម យ៉ិន​ទៀង ក៏​បាន​ធ្វើ​ការ​រិៈគន់​ចំពោះ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​អ្នក​រាយ​ ការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស របស់​អង្គការ​សហ​ប្រជាជាតិ លោក​សូរិយា ស៊ូប៊ែរឌី​ដែល​បាន​ចេញ​របាយ​ការណ៍​មួយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ដែល​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ។ លាង ផាន់ណារ៉ា (ភ្នំពេញប៉ុស

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons