Thursday, September 27, 2012

សម្លៀកបំពាក់ដាំពេជ្រ ដែលមានតម្លៃ ៥,៧លានដុល្លារ


  Sep-27-2012
លោកស្រី Debbie Wingham  អ្នក​រចនា​ម៉ូត​សម្លៀក​បំពាក់​អង់គ្លេស​ដ៏​ល្បី បាន​ធ្វើ​សម្លៀកបំពាក់​ដ៏​ថ្លៃ​បំផុត​ ដោយ​មាន​ដាំ​
ត្បូង​ពេជ្រ​​ពណ៌​ខ្មៅ​ទម្ងន់​២​កា​រ៉ា​ត​ចំនួន​ ៥០​គ្រាប់​។ 
លោកស្រី​ Debbie Wingham បាន​ចំណាយពេល​ជាង​ ៦​ខែ
​ដើម្បី​ធ្វើ​សម្លៀក​បំពាន់​នេះ។

                                     

                                     

សម្លៀក​បំពាក់​ដាំពេជ្រ​ដែល​មាន​ទម្ងន់​ចំនួន​ ១៣​គីឡូក្រាម​នេះ មានតម្លៃ​ ៥,៧​លាន​ដុល្លារ​។ សម្លៀក​បំពាក់​ពេជ្រ​ដ៏​ថ្លៃ
​ជាង​គេ​នេះ​ ត្រូវបាន​បង្ហាញ​នៅក្នុង​វិធី​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ Ukraine Fashion Week នៅ​ប្រទេស​អ៊ុ​យក្រែន
កាលពី​ពេល​ថ្មី​នេះ​។

អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក​ The World Record Academy បាន​និយាយ​ថា ​សម្លៀកបំពាក់​នេះ​​ដែល​ត្រូវបាន​
ដេរ​ដោយ​លោកស្រី​ Debbie Wingham គឺជា​សម្លៀក​ពាក់​ដ៏​ថ្លៃ ​និង​ស្អាត​ជាងគេ​បំផុត​នៅលើ​ពិភពលោក​៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons